អាមេរិក៖ បាញ់ប្រហារនៅសាលារៀន ស្ថិតនៅភាគខាងកើតស្លាប់៣នាក់
នៅថ្ងៃទី ១ខែកុម្ភៈ(ពេលវេលាអាមេរិក) មានករណីបាញ់ នៅក្នុងរដ្ឋ Virginia និងរដ្ឋ Minnesota បណ្តាលឲ្យប៉ូលិសម្នាក់និងសិស្សម្នាក់ស្លាប់។
នៅលើបណ្តញសង្គម Twitter ប៉ូលិសរដ្ឋ Virginia បានឲ្យដឹងថា មានករណីបាញ់ប្រហារនៅសាលា Bridgewater ក្នុងទីក្រុង Bridgewater នៅក្នុងរដ្ឋ Virginia ។ ជនដៃដល់បានបាញ់ប្រហារទៅលើកម្លាំងប៉ូលិស និងសន្តិសុខនៅសាលា ។ ជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវកម្លាំងសន្តិសុខស្វែងរកចាប់ខ្លួនបាន។
ក្នុងថ្ងៃជាមួយគ្នានេះដែរ មានករណីបាញ់ប្រហារ កើតឡើងនៅខាងក្រៅសាលារៀនក្នុងទីក្រុង Richfield រដ្ឋ Minnesota ស្ថិតនៅភាគកណ្តាលអាមេរិក បណ្តាលឲ្យសិស្សសាលាម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នៅក្នុងសាលានោះមានសិស្សប្រមាណ ២០០នាក់តាំងពីកុមារដ្ឋានឡើងទៅ។ កម្លាំងសន្តិសុខបានរកឃើញសិស្ស២នាក់ រងការបាញ់ប្រហារ នៅក្រៅរបងសាលារៀន ហើយជនដៃដល់បានគេចខ្លួនបាត់។ សិស្សរងរបួសទាំងពីរនាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានសិស្សម្នាក់ស្លាប់។
អំពើហិង្សាពាក់ព័ន្ធកាំភ្លើងនៅតែជាបញ្ហាក្តីនៅទូទាំងអាមេរិក ។ ប្រធានាធិបតី ចូបៃឌិន បានខិតខំជំរុញ ឲ្យរដ្ឋសភាអនុម័តវិធានការតឹងតែងបន្ថែមទៀត ក្នុងការគ្រប់គ្រង ការប្រើប្រាស់កាំភ្លើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។