ព្រះមហាក្សត្រ នឹងយាងទៅចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅប្រទេសចិន ស្អែកនេះ
ភ្នំពេញ៖ តបតាមការថ្វាយបង្គំសូមយាងរបស់ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ នឹងស្តេចយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងពេលព្រះអវត្តមានព្រះអង្គ ក្នុងប្រទេស សម្តេច សាយ ឈុំ នឹងទទួលជួយព្រះរាជកិច្ចរបស់ព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នេះបើតាមព្រះរាជសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។