ករណី​ឃាតកម្ម​ទាំង​គ្រួសារ​! ស្លាប់​៤​នាក់ របួសធ្ងន់​ម្នាក់ សង្ស័យ​រឿង​គំនុំ នៅ​ខេត្តមណ្ឌលគិរី​

​ខេត្តមណ្ឌលគិរី​៖ ករណី​ឃាតកម្ម​មួយ​គ្រសួង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ និង​បាត់​ខ្លួន ២​នាក់ នៅ​ចំណុច​ស្រែ​ម្អែ​ល ក្នុងភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​, នេះ​បើតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​កាលពី​យប់ ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ចំនួន ៦​នាក់ មានឈ្មោះ ១.​ឈ្មោះ ម៉ូត ក្រាក់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ព្នង​(​ស្លាប់​) ២.​ឈ្មោះ ក្រាក់ លី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ​ព្នង​(​ស្លាប់​) ៣.​ឈ្មោះ នួន សំអាត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ព្នង​(​ស្លាប់​) ៤.​ឈ្មោះ ក្រាក់ ស្ល៊ី​ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិ​ព្នង​(​របួសធ្ងន់​) ៥.​ឈ្មោះ និ​ច ស្រី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ព្នង​(​បាត់​ខ្លួន​) ៦.​ឈ្មោះ ក្រាក់ នី ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ជនជាតិ​ព្នង​(​បាត់​ខ្លួន​)​។​

​ប្រភព​ថា ជនរងគ្រោះ​ឈ្មោះ ម៉ូត ក្រាក់ ត្រូវ​ជនល្មើស​បាញ់​ត្រូវ​០១​គ្រាប់ ចំក្បាល​ពី​ខាងក្រោយ ធ្លា​យមក​ចំ​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ រីឯ​ជនរងគ្រោះ​០២​នាក់​ទៀត ត្រូវបាន​ជនល្មើស​វាយ​នឹង​វត្ថុ​រឹង​ចំ​ផ្នែក​ខាងក្រោយ​នៃ​ក្បាល បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​។ ចំណែក​កុមារ​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ករណីនេះ សមត្ថកិច្ច ឲ្យ​ដឹង​ទៀតថា មូលហេតុ ឆ្លងតាម​ការស្រាវជ្រាវ សង្ស័យ​ដោយសារ​គំនុំ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​បន្ត​នីតិវិធី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close