សមត្ថកិច្ច រកឃើញ​សព​ជន​រង​ង្គ្រោះ​២​នាក់​ទៀត ក្រោយ​បាត់​ខ្លួន ក្នុងករណី​ឃាតកម្ម សម្លាប់​ទាំង​គ្រួសារ នៅ​ខេត្តមណ្ឌលគិរី​

​ខេត្តមណ្ឌលគិរី​៖ សមត្ថកិច្ច បាន​រកឃើញ​សព​ជនរងគ្រោះ​ចំនួន ២​នាក់​បន្ថែមទៀត នៅ​ពី​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រោយ​បាត់​ខ្លួន ក្នុងករណី​ឃាតកម្ម​ទាំង​គ្រួសារ នៅ​ខេត្តមណ្ឌលគិរី​។​

​យោងតាម​សមត្ថកិច្ច​ឲ្យ​ដឹងថា ក្នុងករណីនេះ ចំនួន​អ្នកស្លាប់​កើន​ដល់​៥​នាក់ ចំណែក​កុមារ​ម្នាក់ទៀត កំពុងធ្វើការ​ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ករណី​ឃាត​កម្មនេះ កើតឡើង​នៅ​ចំណុច​ស្រែ​ម្អែ​ល ក្នុងភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​ចំនួន​០៦​នាក់ មានឈ្មោះ ១.​ឈ្មោះ ម៉ូត ក្រាក់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ព្នង​(​ស្លាប់​) ២.​ឈ្មោះ ក្រាក់ លី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ​ព្នង​(​ស្លាប់​) ៣.​ឈ្មោះ នួន សំអាត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ព្នង​(​ស្លាប់​) ៤.​ឈ្មោះ ក្រាក់ ស្ល៊ី​ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិ​ព្នង​(​របួសធ្ងន់​) ៥.​ឈ្មោះ និ​ច ស្រី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ព្នង ៦.​ឈ្មោះ ក្រាក់ នី ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ជនជាតិ​ព្នង និង​ជនរងគ្រោះ​ឈ្មោះ ម៉ូត ក្រាក់ ត្រូវ​ជនល្មើស​បាញ់​ត្រូវ​០១​គ្រាប់ ចំក្បាល​ពី​ខាងក្រោយ ធ្លា​យមក​ចំ​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ រីឯ​ជនរងគ្រោះ​០២​នាក់​ទៀត ត្រូវបាន​ជនល្មើស​វាយ​នឹង​វត្ថុ​រឹង​ចំ​ផ្នែក​ខាងក្រោយ​នៃ​ក្បាល បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​។ ចំណែក​កុមារ​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនដៃដល់​។ ករណី​នេះដែរ សមត្ថកិច្ច បានដាក់​ការសង្ស័យ កើតឡើង​ដោយសារ​គំនុំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close