ចិនដីគោក រាយការណ៍​ពី​រកឃើញ​ឆ្លង​កូ​វីដ​១៩​ថ្មីៗ ២១​ករណី​

​ប្រទេស​ចិនដីគោក​បាន​រាយការណ៍​ពី​ការឆ្លង​ជំងឺ COVID-19 ក្នុងស្រុក​ថ្មី​ចំនួន​២១ នៅ​ថ្ងៃ​ពុធ ធ្លាក់ចុះ​ពី​៣៦ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​ក្នុងចំណោម​ករណី​ក្នុងស្រុក​ថ្មី ៩​នាក់ ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង​ធាន​ជីន ៤​នាក់ នៅ​ក្វាង​ទុង ២​នាក់ នៅ​ប៉េកាំង និង​ម្នាក់ នៅ​ហ្សឺ​ជាំ​ង​, នេះ​បើ​យោងតាម​គណៈកម្មការ​សុខ​ភាព​ជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្រៅពីនេះ ករណី​នាំចូល​ថ្មី​ចំនួន​១៨​ករណី COVID-19 ត្រូវបាន​រាយការណ៍​នៅ​ទូទាំងប្រទេស​ចិនដីគោក​កាលពី​ថ្ងៃ​ពុធ​។​

​បន្ទាប់ពី​ការ​ជាសះស្បើយ​នៃ​អ្នកជំងឺ​ចំនួន ១០០​នាក់​កាលពី​ថ្ងៃ​ពុធ ចំនួន​អ្នកជំងឺ COVID-19 ដែល​កំពុង​ទទួល​ការព្យាបាល​បាន​ធ្លាក់​ចុះមក​ត្រឹម ១,៧៤១​នាក់​។​

​មិនមាន​អ្នកស្លាប់​ថ្មី​នៃ COVID-19 ទេ ហើយ​ចំនួន​អ្នកស្លាប់​នៅតែ​មិន​ផ្លាស់ប្តូរ​នៅត្រឹម ៤,៦៣៦៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close