ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ផ្ទះ​ពលរដ្ឋ​អស់ ៩​ខ្នង នៅ​ស្រុក​ជល​គិរី

​ខេត្តកំពង់ឆ្នាំង​៖ យ៉ាងហោចណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៩​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស ពេល​កំពុង​ដាំបាយ កាលពី​រសៀល ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ នៅក្នុង​ភូមិ​កំពុង​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ករណីនេះ កម្លាំង​ជំនាញ បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ចេញទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ អស់​១០​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​។​

​ចំពោះ​ទ្រព្យសម្បត្តិ​ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុងនោះ​ឆាបឆេះ​ផ្ទះ​ចំនួន ៩​ខ្នង ៦​ខ្នង​ឆេះ​ទាំងស្រុង ចំណែក​៣​ខ្នង​ទៀត រង​ផលប៉ះពាល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close