ឥណ្ឌា អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង​កូ​វីដ​-១៩ ចាក់ «​តែមួយ​ដូ​ស​» Sputnik Light របស់​រុស្ស៊ី​

​មូលនិធិ​វិនិយោគ​ដោយផ្ទាល់​របស់​រុស្ស៊ី (RDIF) បានឱ្យដឹងថា​ឥណ្ឌា​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ហើយ​នូវ​វ៉ាក់សាំង​បង្ការ COVID-19 ចាក់​តែមួយ​ដូ​ស Sputnik Light បន្ទាប់ពី​បានអនុញ្ញាត​ឱ្យប្រើ​វ៉ាក់សាំង​ចាក់ ២​ដូ​ស Sputnik V កាលពី​ឆ្នាំ​២០២១​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​បើតាម RDIF, វ៉ាក់សាំង Sputnik Light ដែល​អភិវឌ្ឍ​ចេញពី​វ៉ាក់សាំង Sputnik V ក៏​អាច​ប្រើប្រាស់​ជា​ដូ​ស​ជំរុញ​បន្ថែម​ពីលើ​វ៉ាក់សាំង​ដទៃ​ផងដែរ​។ ជាមួយគ្នា​នោះ នាយក​មូលនិធិ RDIF លោក គី​រៀល ឌី​មី​ទ្រៀ​វ (Kirill Dmitriev) បាន​ហៅ​វ៉ាក់សាំង Sputnik Light ថា​ជា​ដំណោះស្រាយ​បង្កើន​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដទៃ ប្រឆាំងនឹង​មេរោគ​បំប្លែង​ថ្មី ក្នុងនោះ​រួមមាន​ទាំង​អូ​មី​ក្រុង​។​

​គួរ​បញ្ជាក់ថា មូលនិធិ​រុស្ស៊ី RDIF បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​នៅក្នុង​ប្រទេស​ឥណ្ឌា​ចំនួន​៧ ដើម្បី​ផលិត​វ៉ាក់សាំង Sputnik V ចំនួន ១​ពាន់​លាន​ដូ​ស សម្រាប់​ការនាំចេញ និង​ប្រើប្រាស់​ក្នុងប្រទេស​ឥណ្ឌា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close