កម្ពុជា បន្តរកឃើញអ្នកឆ្លងអូមីក្រុងថ្មី ១០៨នាក់ទៀត ករណីឆ្លងក្នុងសហគមន៍មាន ១០៣នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១០៨ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ០៥ករណី និងក្នុងសហគមន៍ ១០៣ករណី ខណៈមានជាអ្នកសះស្បើយចំនួន ៩០នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ១ពាន់ ៨៨១នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៨ពាន់ ២១២នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។