ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទិ​ក្រុង​មូ​ស្គូ របស់​ប្រធានាធិបតី​បារាំង គឺជា​ឱកាស​ដើម្បី​ផ្សះផ្សា វិវាទ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​

​នៅ​ថ្ងៃទី ៧​ខែកុម្ភៈ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​បញ្ចុះបញ្ចូល​ប្រធានាធិបតី​ពូ​ទីន បន្ទន់ឥរិយាបទ​បញ្ចប់​ភាព​តានតឹង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​ប្រទេស​លោកខាងលិច​បារម្ភ​ពី​ការវាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី ប្រធានាធិបតី​បារាំង បាន​ពិភាក្សា តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ប្រទេស​ជា​សម្ព័ន្ធមិត្ត ក្នុងនោះ​មាន​អាមេរិក រុស្ស៊ី ក៏ដូចជា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ។ ក្រោយ​បំពេញ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី មេដឹកនាំ​បារាំង នឹង​បន្ត​ទៅកាន់​ទីក្រុង Kiev ជួបពិភាក្សា​ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ ក្រុម​អ្នកជំនាញ​បាន​លើកឡើងថា​ប្រសិនបើ​ប្រធានាធិបតី​បារាំង មិន​ទទួលបាន​ជោគជ័យ​នោះ គឺជា​រឿង​អាម៉ាស​សម្រាប់​រដ្ឋាភិបាល​បារាំង ។​

​រុស្ស៊ី​បា​នប​ញ្ចូ​ន​កម្លាំង​ទាហាន​ប្រមាណ ១​សែន​នាក់ ទៅកាន់​តំបន់​ព្រំដែន​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ស្នើ​ដល់​អាមេរិក និង​ណា​តូ​ធានា​សន្តិសុខ រួមទាំង​ការសន្យា​របស់​ណា​តូ ថា​នឹងមិន​ដាក់​បញ្ជូន​អ៊ុយ​ក្រែ​ន ជា​សមាជិក​ណា​តូ​ឡើយ​។​

​ប្រធានាធិបតី​បារាំង​មាន​ភាពល្បីល្បាញ់​ជាមួយនឹង​ព្រិ​ត្តិ​ការ​អន្តរ​ចា​តិ​ចា​ច្រើន ចាប់តាំងពី​លោក​ឡើងកាន់តំណែង នៅ​ឆ្នាំ​២០១៧ ។ លោក​បាន​អនុវត្ត​គោលនយោបាយ​ទន់ភ្លន់​ជាមួយ​រុស្ស៊ី​ក្នុង​រយៈពេល ៥​ឆ្នាំកន្លងមក ទាំង​ការចរចារ​នឹង​ការដាក់ទណ្ឌកម្ម​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close