ថៃ បន្តមានអ្នកឆ្លងកូវីដជាង ១ម៉ឺននាក់ និងស្លាប់១៧នាក់ទៀត
ប្រទេសថៃ នាព្រឹកថ្ងៃទី៨ កុម្ភៈ ២០២២នេះ មានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន១៧នាក់ទៀត និងវិជ្ជមានថ្មីៗ ជាង១ម៉ឺនករណីទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ។
ក្រសួងសុខាភិបាលថា ក្នុងចំណោមអ្នកវិជ្ជមានថ្មី ចំនួន១០៣៩៨នាក់ មានការឆ្លងក្នុងសហគមន៍ចំនួន១០១៩៦នាក់ និងនាំចូល២០២នាក់។ ប៉ុន្តែក៏មានអ្នកជំងឺ ៨៩២២នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយបន្ថែមទៀតដែរ កាលពីថ្ងៃទី៧ កុម្ភៈ។
គួរបញ្ជាក់ថា ថៃមានកូវីដ ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ ដល់មកទល់ពេលនេះ មានអ្នកកើតកូវីដសរុបកើនដល់ ជាង២.៥លាននាក់ ជាសះស្បើយ ជាង២.៤លាននាក់។ រីឯមនុស្សស្លាប់វិញ កើនដល់ ២២៣២០នាក់ ដោយគ្រាន់តែដើមឆ្នាំ២០២២នេះ មាន៦២២នាក់ហើយ។
ថៃនៅតែបន្តមានករណីកូវីដ១៩ ប្រចាំថ្ងៃ ជាង១ម៉ឺននាក់ ប៉ុន្តែ កាលពីថ្ងៃទី១៨ សីហា ២០២១ ធ្លាប់មានវិជ្ជមានប្រចាំថ្ងៃ ដល់ទៅ២៣៤១៨នាក់។ រីឯស្លាប់មនុស្សវិញ ធ្លាប់មានប្រចាំថ្ងៃច្រើនបំផុត កាលពីថ្ងៃទី១៣ សីហា ដែលមានរហូតដល់ ៣១២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។