កម្មករជិត ៨០នាក់ ដួលសន្លប់បន្តបន្ទាប់គ្នា នៅស្រុកត្រាំកក់ ខេត្តតាកែវ
តាកែវ៖ កម្មកររោងចក្រកាត់ដេកាបូបហាធ័ ចំនួន ៧៩នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា នៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា ពិតជាមានកម្មករដួលសន្លប់ នៅរោងចល្រខាងលើពិតប្រាកដមែន មូលហេតុមិនទាន់ដឹងពិតប្រាកដនៅឡើយទេ គ្រាន់តែកម្មករខ្លះ បានប្រាប់ថា ពួកគេធីងធោងវិលមុខរកដួល។
សូមបញ្ជាក់ថា កម្មករទាំងអស់ដែលដួលសន្លប់ ត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។