រឹបអូសកាំភ្លើងខ្យល់៣៥ដើម លួចបង្កប់ក្នុងរថយន្ដដឹកទំនិញប្រុងនាំចេញទៅវៀតណាមតាមច្រកទន្លេចាម
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១៖២០នាទី នៅតាមផ្លូវចូលទៅព្រំដែនប្រទេស វៀតណាម តាមច្រក ទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្តនៃស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានចាប់ឃាត់រថយន្តដឹកទំនិញចំរុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់កាំភ្លើង ខ្លី ទំនើបៗចំនួន ៣៥ដើម ដែលជាប្រភេទ កាំភ្លើងបាញ់ឲ្យសន្លប់ អាចបង្កគ្រោះថ្នាក់ដល់មនុស្ស។
តាមការឆ្លើយសារភាព ពីមា្ចស់បានឲ្យដឹងថា កាំភ្លើងទាំងនេះ ខ្លួនសាងពីរថយន្ត ១គ្រឿងផ្សេងទៀត នៅឯផ្សារ អូរឡាំពិក រាជធានីភ្នំពេញ លាយឡំជាមួយទំ និញចំម្រុះ ដោយមិនបានដឹងថា ជាអាវុធទេ។ ម្ចាស់បានបន្ថែមថា៖ ខ្លួនដឹកចេញទៅ ប្រទេសវៀតណាម តាមច្រកទន្លេចាម បានចំនួន៤ជើងមកហើយ ទើប តែលើកនេះ ត្រូវសមត្ថកិច្ចចម្រុះចាប់ឃាត់តែម្តង។
ជុំវិញបញ្ហាខាងលើនេះផងដែរ តាមបទបញ្ជារបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ មេបញ្ជាការកង រាជអាវុធហត្ថ លើផ្ទៃប្រទស ដោយមានការ សម្រប សម្រួល ពីលោក (ហៀង សុភ័ក្រ្ត) ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ ម្ចាស់ទំនិញ និង អ្នកបើក បរ ព្រមទាំងវត្ថុតាង គឺអាវុធខុសច្បាប់ទាំងនេះបានប្រគល់ជូន កម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី នៃច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។