ឥណ្ឌា សម្រេចប្រើវ៉ាក់សាំងរុស្ស៊ី ចាក់តែមួយដូស ដើម្បីទប់ទល់អូមីក្រុង
ដើម្បីទប់ស្កាត់កុំឲ្យជួបមហន្តរាយកាន់តែធ្ងន់ធ្ងរ ដូចកាលពីពេលមុននោះ ប្រទេសឥណ្ឌា ដែលមានចំនួនប្រជាជនច្រើនជាងគេមួយនៅលើពិភពលោក បានសម្រេចឱ្យប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស។
ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស BBC បានចេញផ្សាយទៀតថា វ៉ាក់សាំងនោះគឺប្រភេទវ៉ាក់សាំង Sputnik Light ផលិតនៅប្រទេសរុស្ស៊ី។
បូករួមនឹងវ៉ាក់សាំងប្រភេទនេះទៀត ឥណ្ឌាប្រើប្រាស់វ៉ាក់សាំង ១០ប្រភេទហើយ ក្នុងនោះ វ៉ាក់សាំង ៣ប្រភេទ ផលិតនៅក្នុងស្រុក។ ឥណ្ឌាបានធ្វើការចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនបានប្រមាណ ១,៧ពាន់លានដូសហើយ បច្ចុប្បន្ននេះ។
គួរបញ្ជាក់ដែរថា វីរុសកូវីដបំប្លែងថ្មីប្រភេទ អូមីក្រុង បានឆ្លងរាលដាលក្នុងប្រទេសនេះចំនួនជាង ១សែនករណីហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។