ថ្ងៃនេះ! កម្ពុជា រកឃើញអ្នកឆ្លងអូមីក្រុងថ្មីកើន ២២៣នាក់ទៀត ករណីឆ្លងក្នុងសហគមន៍មាន ២១៨នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ២៦២ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ៣៦ករណី និងក្នុងសហគមន៍ ៨៧ករណី ខណៈមានជាអ្នកសះស្បើយចំនួន ២៣៦នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១ម៉ឺន ៨ពាន់ ៤៦៨នាក់ ក្នុងនោះជាសះស្បើយសរុប ១២ម៉ឺន ២ពាន់ ៤២០នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។