វៀតណាម មានករណីឆ្លងកូវីដ១ជាង ២ម៉ឺននាក់ ក្នុង១ថ្ងៃ!
វៀតណាមមានការឆ្លងកូវីដ១៩ប្រចាំថ្ងៃ ជាង២ម៉ឺននាក់ រយៈពេល២ថ្ងៃជាប់ៗគ្នា។ ជាក់ស្តែង ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា កាលពីថ្ងៃទី៩ កុម្ភៈ ម្សិលមិញ បន្តរកឃើញកូវីដ ចំនួន២៣៩៥៦ករណីបន្ថែមទៀត ខណៈដែលកាលពីថ្ងៃទី៨ កុម្ភៈ ក៏មានជាង២ម៉ឺននាក់ដែរ។
ហាណូយកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ ក្នុងនោះ ម្សិលមិញ មាន២៩៤៩ករណី ខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An Bắc Ninh និងខេត្ត Hải Dương ។ ក្រៅពីវិជ្ជមានជាង២ម៉ឺននាក់ ម្សិលមិញ ក៏មានមនុស្សស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន៩៣នាក់បន្ថែមទៀតផងដែរ។
វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៤០៤,៦៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,១៩៦,៦០២នាក់ ចំណែកអ្នកស្លាប់សរុប ៣៨,៦១៤នាក់ គិតត្រឹមថ្ងៃទី៩ កុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។