តុលាកា​ចេញ​ដីកាឃុំខ្លួន​បុរស​អ៊ី​ស្រា​អ៊ែ​ល ដែល​បាន​បង្ហោះ​វីដេអូ​ឡើងឋានសួគ៌​ជាមួយ​នារី​ខ្មែរ​

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​មហាជន​ពិសេស​អ្នក​និយម​លេង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រាកដជា​បានដឹង​ពី​រឿងអាស្រូវ​មួយ ខណៈដែល​នារី​ខ្មែរ​ម្នាក់​ជាមួយនឹង​អតីត​មិត្ត​ប្រុស​របស់​នាង ជា​ជនជាតិ​អ៊ីស្រាអែល ក្រោយ​បែកធ្លាយ​វីដេអូ​អាសអាភាស​ថត​ពេល​រួមភេទ​ជាមួយគ្នា ត្រូវ​ភាគី​ជា​បុរស​បង្ហោះ​ឱ្យគេ​មើល​តាម​បណ្ដាញ​សង្គម​អ៊ី​ន​ធើ​ណេ​ត​។​

ការ​បែកធ្លាយ​វីដេអូ​នេះ គឺជា​ស្នាដៃ​របស់​អតីត​មិត្ត​ប្រុស ក្រោយពី​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​ទាំងពីរ មាន​ភាពមិន​ចុះសម្រុង​នឹង​គ្នា ហើយ​មិត្ត​ប្រុស​ជា​ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល​នោះ ក៏​ថែមទាំង​បាន​ប្រើ​ហិង្សា​លើ​នាង​ទៀតផង​។​

​ក្រោយ​កើតមាន​រឿងរ៉ាវ​អស់ទាំង​នេះ នារី​រងគ្រោះ​មានឈ្មោះ ញឹម សុខ​ឡេង ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​ជនជាតិខ្មែរ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ថៅកែ​ហាង​នំ​ខេ​ក «The Num Cake» ពោលគឺ​កញ្ញា Lumi បាន​ព្យាយាម​ជម្នះ​នឹង​រឿងអាស្រូវ​មួយ​នេះ និង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ស្វែងរក​យុត្តិធម៌ ក៏ដូចជា​ចង់​ចាប់ខ្លួន អតីត​មិត្ត​ប្រុស​ជា​ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល​នោះ ឲ្យ​មក​ទទួលទោស​ចំពោះមុខ​ច្បាប់​ផងដែរ​។​ជាក់ស្ដែង ជនជាតិ​អ៊ីស្រាអែល​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​នៅនឹងកន្លែង​ស្នាក់នៅ ក្នុង​ខុន​ដូ​មួយកន្លែង ក្នុង​ក្រុងភ្នំពេញ និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​កាលពី​រសៀល​ថ្ងៃទី​២៧ តុលា ២០១៨ ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បណ្តឹង​របស់​ជនរងគ្រោះ​ថា «​បាន​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ការ​រួមភេទ​អាសអាភាស​ជាមួយ​នាង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ជាទូទៅ និង​ចោទ​គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​(​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​)​។​

​ជនសង្ស័យ​ឈ្មោះ Tom Steinmets ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល មុខរបរ​ជា​ពាណិជ្ជករ​ចេញ​-​ចូល​រកស៊ី​នៅ​ស្រុក​ខ្មែរ ។​ជុំវិញ​នឹង​ករណី​ខាងលើនេះ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដែល​បានដាក់​ពាក្យ​ប្តឹង​ចូល​សមត្ថកិច្ច​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​២០១៦ នាង​បាន​ស្គាល់ឈ្មោះ Tom Steinmets តាមរយៈ​ការលេង​ហ្វេ​ស​ប៊ុ​ក ។ លុះដល់​ថ្ងៃទី​១៧ វិច្ឆិកា ២០១៧ អ្នក​ទាំង​ពីរបាន​ជួបគ្នា និង​ស្មោះស្ម័គ្រ ស្រឡាញ់គ្នា​ព្រមព្រៀង រស់នៅ​ជាមួយគ្នា​ជា​ប្តី​-​ប្រពន្ធ តែ​មិនបាន​រៀបការ​នោះទេ​។​

​ដល់​អំឡុង​ខែកុម្ភៈ ២០១៨ ពួកគេ​ចេះតែមាន​ភាព​រកាំរកូស និង​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ហើយ​លោក​ប្តី​អត់​ខាន់ស្លា ឈ្មោះ Tom Steinmets តែងតែ​វាយ​ធ្វើបាប​នាង​ទៀតផង​។ ដោយ​ទ្រាំ​និង​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​បុរស​អ៊ី​ស្រា​អ៊ែ​ល​រូបនេះ​លែង​បាន នាង​សុខចិត្ត​ចុះចេញ និង​ចែកផ្លូវ​គ្នា​លា​លោក​ឯង​ហើយ​ដើម្បី​សុភមង្គល​រៀងខ្លួន ។​ស្រាប់តែ​នៅក្នុង​ខែឧសភា ២០១៨ ឈ្មោះ​ពិសី ជា​កូនស្រី​ចិញ្ចឹម​របស់លោក​ប្តី បាន​បង្ហោះ​រូបភាព​រួមភេទ​អាសអាភាស​រវាង​នាង និង​បុរស​អ៊ីស្រាអែល​រូបនេះ កាល​នៅ​ជា​ប្តី​ប្រពន្ធ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​ដោយសារ​ករណី​ខាងលើនេះ នាង​បាន​ទូន្មាន​ទៅ​នាង​ពិសី ឱ្យ​បញ្ឈប់​សកម្មភាព ព្រោះ​ពាក់ព័ន្ធ​រឿង​បរិហារកេរ្តិ៍​។​

​ផ្ទុយទៅវិញ​ឈ្មោះ Tom Steinmets បាន​យក រូប​អាសអាភាស​នោះ ចែកចាយ​បន្ត​តាមរយៈ​សារ​អេឡិចត្រូនិក (Messenger) ឲ្យ​ទៅ​មិត្តភក្តិ​ពួកគេ​ច្រើន​នាក់​បានឃើញ ដែល​រូបនាង​មិនបាន​ដឹង​។​ក្រោយមក មិត្តភក្តិ​នោះ​ផ្ញើ​រូបអាក្រាត​នោះ​ឲ្យ​នាង​មើល ទើប​ដឹងថា ឈ្មោះ Tom Steinmets បាន​យក​រូបភាព​រួមភេទ​ជាមួយ​នាង​នោះ ឲ្យ​ទៅ​នាង​ពិសី​ជា​កូនចិញ្ចឹម ឱ្យ​បង្ហោះ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​។​

​មិនតែប៉ុណ្ណោះ Tom Steinmets នៅបាន​គំរាម​យកលុយ​នាង​រហូត បើ​នាង​មិន​ឲ្យ​ទេ ខ្លួន​និង​ធ្វើ​រឿង​អ្វីមួយ​មិនល្អ​លើ​នាង​កាន់តែ​អាម៉ាស់​ទៀត​។​ជាក់ស្តែង​គឺ Tom Steinmets បាន​យក​រូបភាព​រួមរ័ក​ជាមួយគ្នា កាល​នៅ​ជា​ប្តី​ប្រពន្ធ​បង្ហោះ​ចែកចាយ​ឲ្យ​អ្នកផ្សេង​តៗ​គ្នា ដែល​ធ្វើ​ឲ្យ​កិត្តិយស​នាង និង​ក្រុមគ្រួសារ​រង​ភាពអាម៉ាស់​បំផុត​។​

​ដោយឡែក បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​នារី​រងគ្រោះ បាន​សរសេរ​សារ​បង្ហោះ​ថា « 128​ថ្ងៃ ដែល​ខ្ញុំ​ពុះពារ​ជាមួយ​រឿងនេះ ព្រោះ​ខ្ញុំ​ចង់អោយ​យល់ថា នារី​ខ្មែរ​មាន​ត​ម្ឡៃ មិនមែន​ជនជាតិ​បរទេស​មក​រស់នៅ​លើទឹក​ដី ខ្មែរ​ហើយ មើលងាយ មើលថោក​ស្រី​ខ្មែរ ចង់​ធ្វើបាន​តាម​អំពើ​ចិត្ត​នោះទេ​។​សូម​អរគុណ​ដល់​ខាង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រហ្មទណ្ឌ​កំរិតធ្ងន់ ដែល​បាន​ជួយ ជ្រុំ​ជ្រែ​ករក​យុត្តិធម៌​ល់​រូបនាង​ខ្ញុំ​»​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ ជា​ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល កំពុង​ស្ថិតនៅ​ដំណាក់​ការ​ស្ថាប័ន​អយ្យការ​សាកសួរ តែ​ការសាកសួរ​នោះ មិនទាន់បាន​បញ្ចប់​ទេ និង​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ រងចាំ​បន្ត​និតិ​វិធី​។​

​ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០​នាទី អនុវត្តតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ ២៩១ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​លើ​ឈ្មោះ Tom Stienments ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល ករណី​បរិហាកេរ្តិ៍​ជា​សាធារណៈ​(​តាម​ប្រព​ន្ធ័​ហ្វេ​ស​ប៊ុ​ក​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close