អាមេរិក​៖ សូម្បី​សត្វ​ក្តាន់ ក៏​ឆ្លង​កូ​វីដ ប្រភេទ​អូ​មី​ក្រុង​ដែរ​!

​សូម្បី​សត្វព្រៃ​ក៏​ឆ្លង​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង​ដែរ កើត​មាននៅ​សហរដ្ឋអាមេរិក នេះ​បើ​ផ្អែក​តាម​ទីភ្នាក់ងារ​ពត៍​មាន Business Insider ថ្មីៗ​នេះ​។​

​ប្រភព​ថា សត្វព្រៃ​ដែល​កំពុង​ឆ្លង​អូ​មី​ក្រុង ត្រូវបាន​គេ​រាយការណ៍​មក​ថា​ជា​សត្វ​ក្តាន់ នៅ​រដ្ឋ Pennsylvania ខណៈដែល​អាមេរិក​មាន​សត្វ​ប្រភេទ​នេះ​រាប់សិប​លាន​ក្បាល បច្ចុប្បន្ន​។ ប្រភព​បន្ថែមទៀតថា សត្វ​ក្តាន់ ដែលមាន​វត្តមាន​ជាង ១,៥​លាន​ក្បាល​នៅក្នុង​រដ្ឋ Pennsylvania ។

​ករណី​អូ​មី​ក្រុង​វាយលុក​ដល់​សត្វ​ក្តាន់​នេះ​ត្រូ​បាន​អ្នកវិទ្យាសាស្ត្រ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ខណៈដែល​មាន​សត្វ​ក្តាន់​ប្រភេទ​នេះ​ឆ្លង​រាប់សិប​ក្បាល​ហើយ នេះ​បើតាម​ប្រភពពី Business Insider ដដែល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close