ប្រទេសជាច្រើន នៅតំបន់អាស៊ាន ត្រៀមបើកទ្វារទទួលអ្នកទេសចរ
ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន កំពុងតែខិតខំដើម្បីបើកទ្វារប្រទេសទទួលអ្នកទេសចរណ៍បរទេស ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយការឆ្លងរាលដាលនៃកូវីដ១៩ ។ ថៃបានបើកទ្វារមុនគេប៉ុន្តែមិនទាន់រលូននៅឡើយទេ។
ក្នុងដំណាក់កាល ចុងឆ្នាំ ២០២១ ជាពេលវេលាដែលប្រទេសតំបន់អាស៊ានចាប់ផ្តើមបើកទ្វារ វិស័យទេសចរណ៍ក្រោយការបិទពីរឆ្នាំ។ ប៉ុន្តែការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង បានធ្វើឲ្យវិស័យទេសចរណ៍ ក្នុងតំបន់នេះត្រូវបិទជាថ្មីឡើងវិញ។
ក្រោយពេលមានភស្តុតាងជាច្រើនបង្ហាញឲ្យឃើញថា វីរុសអូមីក្រុង បង្កឲ្យមានរោគសញ្ញាស្រាលជាង ដែលតា ជួយឲ្យប្រទេសក្នុងតំបន់បានចាប់ផ្តើមបើកទ្វារជាថ្មី ក្នុងកម្រិតផ្សេងគ្នា ។
ក្រោយជិត២ឆ្នាំបិទទ្វារ នៅថ្ងៃទី ១០ ខែកុម្ភៈ ប្រទេសហ្វីលីពីនបានចាប់ផ្តើមបើកទ្វារវិញ ហើយអ្នកទេសចរមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ឲ្យតែចាក់វ៉ាក់សាំងគ្រប់ចំនួន។ ការសម្រេចបើកទ្វាររបស់ហ្វីលីពីនក្រោយពេលថៃ បានចាប់ផ្តើម បើកទ្វារវិស័យទេសចរណ៍ តាំងពីថ្ងៃទី ១ខែកុម្ភៈ។
ក្នុងពេលជាមួយគ្នានេះដែរ ម៉ាឡេស៊ី ក៏មានគម្រោងបើកទ្វារប្រទេសឡើងវិញចាប់ពីខែមីនាឆ្នាំ ២០២០ ។ ជាមួយគ្នានេះដែរ ប្រទេសជាច្រើន ក៏បានចាប់ផ្តើមអនុវត្តគម្រោងបើកទ្វារប្រទេសទទួលអ្នកទេសចរណ៍ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។