អាមេរិក​-​កូរ៉េខាងត្បូង ឯកភាព​ទៅលើ​សន្ធិសញ្ញា​សន្តិ​ភាពជា​មួយ​កូរ៉េខាងជើង​

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន​ជេ​អ៊ី​ន បានប្រកាស​ឲ្យ​ដឹងថា ប្រទេស​នេះ​និង​អាមេរិក បាន​យល់ព្រម​ទៅលើ​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​បញ្ចប់សង្គ្រាម​ឧបទ្វីប​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ។ ប៉ុន្តែ​ការអនុម័ត​ទៅលើ​សំណើរ​ខាងលើ​មុនពេល​បញ្ចប់​អាណា​ត្តិ​គឺជា​រឿង​មួយ​ដ៏​លំបាក​។​

​ប្រធានាធិបតី មូ​ន​ជេ​អ៊ី​ន បាន​បញ្ជាក់ថា ពេលវេលា​នៃ​ជំនួប​ពិភាក្សា ជាមួយ​មេដឹកនាំ​គីម​ជុង​អុន និង​ប្រធានាធិបតី​អាមេរិក ចូ​បៃ​ឌិន គឺជា​បញ្ហា​ពេលវេលា​ប៉ុណ្ណោះ ប្រសិនបើ​ភាគី​ទាំងសង្ខាង​មានបំណង​ចង់​បញ្ចៀស​វិបត្តិ​នោះ​។ លោក​ម៉ូ​ន​បាន​បញ្ជាក់ថា «​ការពិភាក្សា គឺជា​វិធីសាស្ត្រ​តែមួយគត់​ដើម្បី​ពិភាក្សា ហើយ​ជំនួប​រវាង ប្រធានាធិបតី​បៃ​ឌិន និង​លោក​គីម ជុង​អ៊ុន​នឹងត្រូវ​ធ្វើឡើង ជាមិនខាន​។​

​ការប្រកាស​ខាងលើ​របស់​ប្រធានាធិបតី​ម៉ុ​ន ក្នុងពេលដែល​កូរ៉េខាងជើង មានបំណង​បន្ត​សាកល្បង​គ្រាប់បែកបរមាណូ ឬ​មី​ស៊ី​ល​ឆ្លង​ទ្វីប អាច​បង្ក​ឲ្យ​ឧបទ្វីប​ធ្លាក់​នៅក្នុង​វិបត្តិ ជាថ្មី ដូច​កាលពី​៥​ឆ្នាំមុន ។​

​ប្រធានាធិបតី​កូរ៉េខាងជើង បាន​បញ្ជាក់ថា ដើម្បី​បញ្ចប់​វិបត្តិ​បែបនេះ គឺ​ត្រូវតែ​ពិភាក្សា​តាមរយៈ​កិច្ចការបរទេស គឺជា​កត​ព្វ​កិច្ច​ដែល​ប្រមុខ​ដឹកនាំ​នយោបាយ​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើ​។ កាលពី​ខែមករា​កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល ជា​ប្រវត្តិសាស្ត្រ ដោយបាន​សាកល្បង​ដល់​ទៅ​៧​លើក ក្នុងពេល មួយខែ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close