កម្ពុជា និងឡាវ កំពុងស្វែងរកលទ្ធភាពអភិរក្សសត្វផ្សោត និងធនធានជលផល នៅក្នុងតំបន់អន្តរព្រំប្រទល់នៃទន្លេមេគង្គ
តាមរយៈគេហទំព័ររបស់អង្គការ WWF បានឲ្យដឹងថា ក្រោយពីបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក្នុងនិងក្រៅប្រទេស និងតាមរយៈយុទ្ធនាការផ្សព្វផ្សាយ ដោយមានការចូលរួមពីសហគមន៍កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋាភិបាល និងអង្គការ WWF នៃប្រទេសកម្ពុជា និងឡាវ បាននិងកំពុងស្វែងរកលទ្ធភាពដើម្បីរៀបចំឲ្យមានកិច្ចសហការរួមគ្នាលើការអភិរក្សសត្វផ្សោត និងធនធានជលផល ដែលស្ថិតនៅក្នុងតំបន់អន្តរព្រំប្រទល់នៃទន្លេមេគង្គ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម ដែលបានចេញផ្សាយ ក្នុងខែតុលា ឆ្នាំ២០២១ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា «បច្ចុប្បន្ន ទោះបីជា សត្វផ្សោតនៅសល់តែចំនួនមួយក្បាល ក្នុងអន្លង់ឈើទាល (អន្តរព្រំប្រទល់) នេះក៏ដោយ ក៏រដ្ឋបាលជលផល នៅតែបន្តខិតខំការពារ និងពង្រឹងកិច្ចសហការជាមួយភាគីឡាវ ក្នុងការគ្រប់គ្រងធនធានជលផលដ៏មានតម្លៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។