កម្ពុជា រកឃើញអ្នកឆ្លងអូមីក្រុងថ្មីកើន ២៧៤នាក់ទៀត ករណីឆ្លងក្នុងសហគមន៍មាន ២៦៦នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ២៧៤ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ០៨ករណី និងក្នុងសហគមន៍ ២៦៦ករណី ខណៈមានជាអ្នកសះស្បើយចំនួន ១០៥នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ២ពាន់ ៧៤២នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៨ពាន់ ៥២៥នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។