កម្ពុជា គ្រោង​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយទៀត នៅ​ឃុំ​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់

​ភ្នំពេញ​៖ កាលពី​ថ្មីៗ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ពិនិត្យ​គម្រោង​សាងសង់​ច្រកព្រំដែន​អន្តរជាតិ​ថ្មដា ដើម្បី​បើក​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​-​ថៃ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​

​សូម​ជម្រាបជូន​ថា​៖ រាជរដ្ឋាភិបាល​គ្រោង​នឹង​បើក​ច្រក​នេះ​តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមមាន​៖ អគារ​អន្តោប្រវេសន៍ អគារ​គយ និង​រដ្ឋាករ​សម្រាប់​ត្រួតពិនិត្យ​រួម ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លង កាត់ ‌​‌​ឃ្លាំង​ទីលាន​កុង​ទី​ន័​រ និង​អគារ​រដ្ឋបាល និង​សំណង់​អគារ​អន្តេវាសិកដ្ឋាន ដើម្បី​បើកឱកាស​ឱ្យបាន​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ដែន ការបង្កើត ការងារ​ធ្វើ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​សំដៅ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​នៃ​ប្រជាជាតិ​ទាំងពីរ​ផងដែរ​។ ​ច្រក​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close