ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​អនុវត្ត​និតិ​វិធី​ប​តិ​ប​ត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១៣ កុម្ភៈ ម្ស​ល​មិញ បានចេញ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​និតិ​វិធី​ប​តិ​ប​ត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ​។​

​ក្នុង​សេចក្តីណែនាំ​នោះ បញ្ជាក់ថា ផ្អែកលើ​ស្ថានភាព​វិវត្តន៍​នៃ​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ជាពិសេស​ប្រភេទ​អូ​មី​ក្រុង នៅតាម​បណ្តា​ប្រទេស​នៅលើ​ពិភព លោក ព្រះរាជាណាចក្រ​កម្ពុជា ក៏មាន​ការរកឃើញ​ជា​បន្តបន្ទាប់​នូវ​អ្នក​វិជ្ជមាន​វីរុស​អូ​មី​ក្រុង ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ន មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅលើ​សាកលលោក វីរុស​អូ​មី​ក្រុង​នេះ បាន​គ្របដណ្តប់​លើ​វីរុស​អាល់​ហ្វា និង​ដែល​តា​ស្ទើរតែ​ទាំងអស់​ទៅហើយៗ​ការចម្លង​នៃ​វីរុស​អូ​មី​ក្រុង ក៏មាន​សភាព​លឿន​ជាង​ប្រភេទ ដែល​នឹង​អាច​បង្កឱ្យមាន​បញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​ប្រសិនបើ​មិនបាន​បង្កើន​ការការពារ​ខ្លួន​គ្រប់គ្នា​ទេនោះ ហើយ​ការចម្លង​នឹង​អាច​ទៅ​ហួស​បន្ទាត់​ក្រហម ដែល​អាច​នឹង​មានការ​ស្លាប់បាត់​បង់ជីវិត​បា​ន បើទោះបីជា​អ្នក​ឆ្លង​អូ​មី​ក្រុង​នេះ មាន​សភាព​ដូចជា​ស្រាល​ជាង​ដែល​តា​បន្តិច​ក៏ ដោយ​ក៏​ការស្លាប់​បាត់បង់ ជីវិត​ដោយសារ​អូ​មី​ក្រុង​នេះ បាន​កើតមាន​នៅតាម​បណ្តា​ប្រទេស​នានា​នៅលើ​សាកលលោក​រួច ទៅហើយ​ដែរ​។​

​ជាមួយគ្នានេះ ដោយសារ​ការកើនឡើង​ជា​បន្តបន្ទាប់​នូវ​ចំនួន​អ្នក​ឆ្លង​អូ​មី​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វីរុស​អូ​មី​ក្រុង​នេះ ក៏​កំពុងតែ​ចរាចរ​យ៉ាងសកម្ម​នៅក្នុង​សហគមន៍​យើង​ផងដែរ​នោះ ។​

​ក្រសួងសុខាភិបាល សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន​បានធ្វើ​តេស្ដ​រហ័ស​ដោយ​ខ្លួនឯង​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ និង​បាន​អនុវត្ត​ធ្វើការ​ព្យាបាល​នៅតាម​ផ្ទះ ប្រសិនបើ ស្រាលៗ​មិនមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ទេនោះ ដែល​តម្រូវឱ្យ​មានការ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ក្នុងការ​តាមដាន​ការអនុវត្ត​ស្រប តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ និង​ការណែនាំ​របស់​ក្រសួង សុខាភិបាល ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ ដែល​នីតិវិធី​នេះ តម្រូវឱ្យមាន​វិធានការ​សុខាភិបាល​ចាំបាច់ និង​លក្ខខណ្ឌ​មួយ ចំនួន​ដែល​ត្រូវគោរព​ប្រតិបត្តិ​ជាប្រចាំ មានដូចជា​៖ ទន្ទឹមនឹងនោះ​ក្រសួង​បាន​បញ្ជាក់ថា អ្នក​វិជ្ជមាន​វីរុស​កូ​រីដ​-១៩ តម្រូវឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក​នៅ​ទីតាំង​ដែលមាន​អនាម័យ និង​មាន​ចរន្ត​ខ្យល់​ចេញ​-​ចូល​ល្អ ដោយ​បើក​បង្អួច​បន្ទប់​ឱ្យ​ទូលាយ និង​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ដែល​បងប្អូន​ស្នាក់នៅ​ជា​ចាំបាច់​។ ត្រូវ​រក្សា​អនាម័យ​ស្អាត​ផ្ទាល់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​អនុវត្តន៍​វិធានការ ៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ រក្សា គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​លើសពី​១​ម៉ែត្រ​កន្លះ និង​កុំ​ប៉ះពាល់ ឬ​ប្រើប្រាស់​របស់របរ ឬ​បន្ទប់ទឹក​ឡូកឡំ​ជាមួយ​សមាជិកគ្រួសារ​ឱ្យសោះ​ដោយ​ត្រូវ​ប្រើប្រាស់​សម្ភារៈ​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​ជា​ចាំបាច់ និង​មិនត្រូវ​ចេញ​ដើរទៅ​ក្រៅ រហេតរហូត ទោះជា​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ ដើម្បី​ចៀសវាង​ការចម្លង​បន្ត​នូវ​វីរុស​កូ​វីដ -១៩ អូ​មី ក្រុង ទៅ​សមាជិក គ្រួសារ និង​ទៅ​អ្នកដទៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close