ចុង​សប្ដាហ៍​នេះ​! ទេសចរ​ជាង ២១​ម៉ឺន​នាក់ បានចេញ​ដើរ​កម្សាន្ត ខណៈ​ខេត្ត​ព្រះសីហនុ មាន​ជាង ៦​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ២​ថ្ងៃ នៃ​ចុង​សប្តាហ៍ គឺ​ថ្ងៃទី​១២-១៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​កម្ពុជា បានទទួល​ភ្ញៀវ​សរុប​មាន​ចំនួន ២១៩,៨១៨​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ២០៨,៥៧៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១១,២៤២​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៦១,១៨៧​នាក់​
* រាជធានី​ភ្នំពេញ ២៩,៧៧១​នាក់​
* ខេត្តពោធិ៍សាត់ ២៤,៨៤៥​នាក់​
* ខេត្តបាត់ដំបង ១៨,៥៩៩​នាក់​
* ខេត្តសៀមរាប ១៥,៣៧១​នាក់​
* ខេត្តកំពត ១១,៥៨៣​នាក់​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ចរន្ត​ភ្ញៀវទេសចរ នៅតាម​គោលដៅ​ទេសចរណ៍ នា​ចុង​សប្តាហ៍​នេះ មិនមាន​ការស្រុតចុះ​ខ្លាំង​ទេ ប្រៀបធៀប​នឹង​រយៈពេល​ចុង​សប្តាហ៍​ធម្មតា មុនពេល​កូ​វីដ​-១៩ គឺមាន​ការថយចុះ​ប្រមាណ​១៥%​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ចុង​សប្តាហ៍​មុនពេល​កូ​វីដ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close