ថៃ ប្តឹង​ទេសចរ​ម្នាក់ ដែល​អង្គុយ​លើ​ថ្ម​ប៉ប្រះ​ទឹក​ផ្កាថ្ម​

​ផ្នែក​គ្រប់គ្រង​ធនធាន​សមុទ្រ​នៅ​ប្រទេស​ថៃ បាន​ប្តឹង​អ្នកទេសចរ​ម្នាក់ ដែល​អង្គុយ​លើ​ថ្ម​ប៉ប្រះ​ទឹក​ផ្កាថ្ម កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ទីភ្នាក់ងារសារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បានចេញ​ផ្សាយ​ថា កាលពី​ថ្ងៃទី​១៣ កុម្ភៈ
​នាយកដ្ឋាន​ធនធាន​សមុទ្រ និង​ឆ្នេរសមុទ្រ​ឱ្យ​ដាក់​ពាក្យបន្តឹង​ទៅ​នគរបាល​ចាត់វិធានការ​លើ​អ្នកទេសចរ​ដែល​អង្គុយ​លើ​ថ្ម​ប៉ប្រះ​ទឹក​ផ្កាថ្ម​ដែល​ជិត​ផុត​ពូជ​។​

​លោក វូ​ធី​ភុង វន់​ជីន (Wutthipong Wongin) មន្ត្រី​នាយកដ្ឋាន​ទទួលបន្ទុក​តំបន់ឆ្នេរ​ភាគ​ខាងកើត បាន​ប្រើប្រាស់​រូបថត​របស់​អ្នកទេសចរ ឈ្មោះថា វី​ស៊ូ ឬា​តា​នាសា​ធៀន (Wisutr Rattanasathian) ដែល​បង្ហោះ​នៅលើ​គណនី Facebook របស់គាត់​ជា​ភស្តុតាង​សម្រាប់​ពាក្យបណ្តឹង​។​

​ប្រភព​ថា អ្នកទេសចរ​រូបនេះ​អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់ ១ លាន​បាត ស្មើនឹង​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក ឬ​ដាក់ពន្ធនាគារ​រហូតដល់ ១០ ឆ្នាំ ឬ​អាច​នឹង​ជាប់ពន្ធនាគារ​ផង បង់ប្រាក់​ផង ប្រសិនបើ​គាត់​ត្រូវបាន​គេ​រកឃើញថា មាន​កំហុស​មែន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close