កម្ពុជា អាចមាន​ភ្លៀង​ពី​តិច​ទៅ​ប​ង្កួ​រលាយ​ឡំ​ផ្គរ និង​រន្ទះ ចាប់ពី​ថ្ងៃទី​១៦-២២ ខែកុម្ភៈ ឆ្នាំ​២០២២!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៦-២២ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា នៅ​រយៈ​ពេលនេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប (​ឥណ្ឌូនេស៊ី និង​ឥណ្ឌា​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ទន្ទឹម​នោះ​ក៏​នឹង​អាច​កើតមានឡើង​នូវ​សម្ពាធ​ទាប​តូចៗ​ជា​លក្ខណៈ​ឡូ​កាល់ (Local) ដោយ​អន្លើ​ផងដែរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៥ °C
* សីតុណ្ហភាព​អតិបរមា​មាន​ពី ៣២-៣៤ °C
* អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ជាទូទៅ​លាយឡំ​នឹង​ផ្គរ​រន្ទះ​។ ក្នុងនោះ​ខេត្តកំពង់ធំ , កំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ និង​ប៉ៃលិន អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​នឹង​ផ្គរ​រន្ទះ ។​

៣៖ តំបន់​មាត់សមុទ្រ​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្ហូរ​លាយឡំ​នឹង​ផ្គរ​រន្ទះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close