កម្ពុជា យកឈ្នះប្រ៊ុយណេ ៦-០ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022
ភ្នំពេញ៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះក្រុម U23 ប្រ៊ុយណេ ៦-០ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 ពូល A នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមក្រសែភ្នែកអ្នកទស្សនា ជាង២ម៉ឺននាក់ ។
៦គ្រាប់របស់ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា នៅនាទី១៨, កីឡាករ ញាន សុស៊ីដាន នៅនាទី២០ កីឡាករ សារ ទី នៅនាទី៣២ ,កីឡាករ តាំង ប៊ុនឆៃ នៅនាទី៧២ , កីឡាករ ស រតនា នៅនាទីទី៨៥ និងគ្រាប់ទី៦ រកបានដោយកីឡាករ ណារ៉ុង កក្កដា នៅនាទីទី៨៩ ។
គួបញ្ជាក់ថា ប្រកួតបន្ទាប់ក្រុមយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា ត្រូវជួប ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ហ្វីលីពីន នៅថ្ងៃទី១៧ និងជួបទីម័រខាងកើត នៅថ្ងៃទី២០ ខែកុម្ភៈ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។