វៀតណាម ប្រកាសពីកណីឆ្លងកូវីដប្រចាំថ្ងៃដ៏ខ្ពស់ ពុំធ្លាប់មាន ក្នុងថ្ងៃបុណ្យក្តីស្រលាញ់
ប្រទេសវៀតណាម បានប្រកាសពីការឆ្លងកូវីដ ចំនួនជិត៣ម៉ឺននាក់ កាលពីថ្ងៃទី១៤ កុម្ភៈ ជាការឆ្លងប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន។ ការឆ្លងដ៏ច្រើនបំផុត ចំថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ជាការបំបែកកំណត់ត្រា រយៈពេល៧ថ្ងៃកន្លងទៅទៀត ដោយមានត្រឹមប្រមាណ២៥០០០នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។
ចំនួនឆ្លងថ្មី ចំនួន២៩៤១៣នាក់ទៀតនេះបានធ្វើឲ្យចំនួនអ្នកកើតកូវីដ១៩ សរុប នៅវៀតណាមបានកើនដល់ ២,៥៤០,២៧៣នាក់ ជាសះស្បើយវិញ ២,២៣២,៩៤៧នាក់ ស្លាប់វិញ កើនដល់ ៣៩០៣៧នាក់ ក្នុងនោះ ម្សិលមិញនះ ក៏មានស្លាប់មនុស្សព្រោះកូវីដ ចំនួន៩១នាក់ទៀត។
វៀតណាមបានចាក់វ៉ាក់សាំងកូវីដ គ្រប់២ដូស លើប្រជាជនជាង៧៤.៧លាននាក់ ក្នុងចំណោមប្រជាជនសរុប ៩៦លាននាក់ ខណៈអ្នកដែលចាក់បានគ្រប់៣ដូស មានជាង៣២លាននាក់ហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។