តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង បានផ្តល់​ជាទី​ជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ជាង ៨០០​ប្រភេទ​

​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មើល​ពីលើ​អាកាស ពោរពេញ​ដោយ​ព្រៃ​លិច​ទឹក ដែល​មិនមែនជា​ជម្រក​ត្រី​ពង​កូន​ទេ តែ​ជា​ជម្រក​ពង​កូន​របស់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​តំបន់​នេះ​ជា​តំបន់​មួយ​ដែលមាន​ជីវៈចម្រុះ​យ៉ាង​សម្បូរបែប​នៅ ក្នុង​តំបន់ ក៏ដូចជា​នៅក្នុង​ពិភពលោក ដែល​បានផ្តល់​ជាទី​ជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ជាង ៨០០​ប្រភេទ​។

​តំបន់​ស្នូល​ព្រែក​ទាល់​ត្រូវ​បានដាក់​ជា​តំបន់ដីសើម​រ៉ា​ម​សារ​នៅ​ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ការដាក់​តំបន់​នេះ​ជា​តំបន់​រ៉ា​ម​សារបាន​ផ្តល់​អត្ថប្រយោជន៍​គឺមាន​ជំនួយ​អាច​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​កំរ រុក្ខជាតិ ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ជីវៈចម្រុះ និង​ផ្តល់​ផលចំណេញ​ដល់​សហគមន៍ ពី​ការទាក់ទាញ​ទេសចរណ៍​។

​នៅក្នុង​រូបភាព​នេះ បងប្អូន​អាច​មើលឃើញ​ព្រៃ​លិច​ទឹក​ដែលមាន​ពណ៌​ស គឺជា​ទីតាំង​ពង​កូន​របស់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​តំបន់​ស្នូល​ព្រែក​ទាល់​៕​

 

https://www.facebook.com/MinistryOfEnvironmentCambodia/videos/471914534610746

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close