កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ អូ​មី​ក្រុង ១៨៤​នាក់​ទៀត ករណី​ឆ្លង​ក្នុង​សហគមន៍ ១៧៥​នាក់​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ចំនួន ១៨៤​ករណី​បន្ថែមទៀត ក្នុងនោះ​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ០៩​ករណី និង​ក្នុង​សហគមន៍ ១៧៥​ករណី ខណៈ​មាន​ជា​អ្នក​សះស្បើយ​ចំនួន ២៣៦​នាក់​ផងដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​១២​ម៉ឺន ៤​ពាន់ ១៣៩​នាក់ ក្នុងនោះ​ជាសះស្បើយ​សរុប ១១​ម៉ឺន ៩​ពាន់ ១៩៦​នាក់ និង​ស្លាប់​សរុប ៣​ពាន់ ១៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close