កូរ៉េខាងជើង មានការ​រញ្ជួយ​ដី​ផ្ទួនៗ នៅ​ជិត​កន្លែង​បាញ់​អាវុធ​នុយក្លេអ៊ែរ

​ប៉ុន្មាន​ថ្ងៃ​មកនេះ រញ្ជួយ​ដី​បាន​វាយប្រហារ​ចំនួន​៤​ដង នៅ​ជិត​នឹង​តំបន់​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង នេះ​បើតាម​កូរ៉េខាងត្បូង​។​

​ទីភ្នាក់ងារ​អាកាសធាតុ​សេ​អ៊ូ​ល KMA បាន​បញ្ជាក់ដែរថា តាំងពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន មកដល់ ថ្ងៃទី​១៥ កុម្ភៈ ២០២២ ទីតាំង​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ព្យុង​គី រី (Punggye-ri ) ចំនួន​យ៉ាងតិច ៤​ដង ប៉ុន្តែ​ជាការ​រញ្ជួយ​តូចៗ កើតឡើង​ដោយសារ​ធម្មជាតិ ក្នុងនោះ រញ្ជួយ​ដី​កម្លាំង​២.៥​រិច​ទ័​រ ទើប​បានកើត​មាននៅ​ទីនោះ នា​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈ មាន​ចម្ងាយ​ប្រមាណ ៣៦​គីឡូម៉ែត្រ ពី​ទីតាំង​បាញ់​អាវុធ​នុយក្លេអ៊ែរ​។​

​តំបន់ Punggye-ri ស្ថិតនៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត កូរ៉េខាងជើង​នេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​កន្លែង​ដែល​កូរ៉េខាងជើង​បាញ់​តាំងពី​ឆ្នាំ​២០១៧ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close