ថៃ នឹង​ប្តូរ​ឈ្មោះ​រាជធានី​បាងកក ទៅ​ជាក្រុង​ថេប ម៉ា​ហា ណា​ខន

​ការិយាល័យ​រាជវង្ស​នៅ​ប្រទេស​ថៃ (ORST) បានប្រកាស​ពី​ការផ្លាស់ប្តូរ​ឈ្មោះ​ផ្លូវការ រាជធានី ដោយ​ប្តូរ​ពី​បាងកក​ទៅ ក្រុង​ថេប ម៉ា​ហា ណា​ខន (Krung Thep Maha Nakhon)​។​ យ៉ាងណាក៏ដោយ ឈ្មោះ​បាងកក​នៅតែ​ត្រូវបាន​ទទួលស្គាល់​ដដែល​។​

​គណៈរដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី​១៥ កុម្ភៈ បានអនុម័ត​សេចក្តីព្រាងច្បាប់​មួយ ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ឈ្មោះ​រាជធានី​ខេត្ត ខ្លះៗ ហើយ​សំណើ​នេះ​ត្រូវបាន​ការិយាល័យ​រាជវង្ស​ផ្តល់​ការអនុម័ត​ហើយៗ​។​

​ឈ្មោះ Krung Thep Maha Nakhon ថ្មី​នេះ​មាន​សពុល​ភាព​បាន ទាក់​តែ​ត្រូវ​ផ្តល់​ឯកភាព​ពី​គណៈកម្មការ​ជាតិ ទទួលបន្ទុក​កិច្ចការ​នេះ​ទៀត ហើយ​គណៈរដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​គណៈកម្មាធិការ ពិចារណា​លើ​ការសង្កេត​បន្ថែម ពី​ក្រសួងការបរទេស​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close