ក្រោយ​ករណី​ឆ្លង​កូ​វីដ ១៩ កើនឡើង​ខ្ពស់ កោះ​ហុងកុង​នឹងធ្វើ​តេ​ស្លើ​ពលរដ្ឋ​ទាំងអស់​

​ក្រោយ​ទទួលបាន​បទបញ្ជារ​ដ៏​កម្រ​ពី​ថ្នាក់ដឹកនាំ​នៅ​ទីក្រុង​ប៉េកាំង​ស្តីពី​ស្ថានភាព​កូ​វីដ ១៩ ដែល​បាន​កើនឡើង​ខ្ពស់​នៅ​កោះ​ហុងកុង រដ្ឋាភិបាល​នៅក្នុង​តំបន់​នេះ​បាន​ឡើង​គម្រោង​ធ្វើតេស្ត​ទៅលើ​ពលរដ្ឋ​ទាំងអស់ ចាប់ពី​ដើមខែ​មីនា ដើម្បី​ទប់ស្កាត់​ការឆ្លង​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។​

​ករណី​ឆ្លង​កូ​វីដ ១៩ លើក​ទី​៥​នៅ​កោះ​ហុងកុង​កាន់តែ​កើនឡើង​ខ្ពស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​តំបន់​បាន​ផ្សាយ​ថា រដ្ឋា​ភី​បាល​កោះ​ហុងកុង​មាន​គម្រោង​ធ្វើតេស្ត​ជា​ទ្រង់ទ្រាយ​ធំ ដល់​ពលរដ្ឋ​កោះ​ហុងកុង​ទាំង ៧,៥​លាន​នាក់​ចាប់ពី​ដើមខែ​មីនា ដោយ​ការធ្វើ​តេស្ត​មាន​ដល់​ទៅ​៣​លើក គឺ​លើកទីមួយ​ធ្វើ​ឲ្យ​អស់​ក្នុងពេល​១​សប្តាហ៍ និង​លើក​ទី​ពីរ ទី​បី ក្នុង​សប្តាហ៍​បន្តបន្ទាប់​ទៀត​។ មានតែ​ការធ្វើ​តេស្ត​ពលរដ្ឋ​ទាំងអស់ ទើប​ដឹងថា​តំបន់​អ្នកមាន​អ្នក​ឆ្លង​ច្រើន អាច​កាត់ផ្តាច់​ប្រភព​ចំឡង​បានល្អ​។​

​ក្នុងពេល​ដំបូង មាន​ទីតាំង​១០០ កន្លែង​នឹង​បើក​ធ្វើតេស្ត​រយៈពេល​១៤​ម៉ោង ក្នុង​មួយថ្ងៃ ។ គោលដៅ​នៃ​ការធ្វើ​តេស្ត​ដើម្បី​ប្រមូល​អ្នក​វិជ្ជមាន​កូ​វីដ ១៩ ទៅ​ដាក់​មួយកន្លែង ដើម្បី​បញ្ចៀស​ការបិទ​តំបន់​ទាំងមូល​។​

​តាម​គម្រោង ការធ្វើ​តេស្ត​នៅ​ហុងកុង គឺអាច​ធ្វើបាន ២​សែន​នាក់​ក្នុង​មួយថ្ងៃ ហើយ​អាច​កើនឡើង​៣​សែន​នាក់ ដើម្បី​សម្រេច​គោលដៅ​ធ្វើតេស្ត​ដល់​ពលរដ្ឋ​ទាំងអស់​នៅលើ​កោះ​នេះ​។ ការធ្វើ​តេស្ត​លើក​នេះ​គឺ​ជាក​ត្វ​កិច្ច ហើយ​អ្នក​ដែល​មិន​ចូលធ្វើ​តេស្ត​នឹងរង​ការពិន័យ​ជា​ប្រាក់​រហូតដល់ ១​ម៉ឺន​ដុល្លារ​ហុងកុង (​ប្រមាណ​១៣០០​ដុល្លារ​អាមេរិក​) ឬ​អាច​ត្រូវ​ប៉ូលិស​ចាប់ឃុំខ្លួន​។ ករណី​ឆ្លង​កូ​វីដ ១៩ នៅ​កោះ​ហុងកុង​បាន​កើនឡើង​ដល់​ទៅ​៤២៨៥​នាក់ ក្នុង​ថ្ងៃទី​១៦​ខែកុម្ភៈ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close