ឥទ្ធិពលការរបស់ប្រធានាធិបតីរុស្ស៊ីកាន់តែកើនឡើង ក្រោយប្រឈមមុខតានតឹងជាមួយអ៊ុយក្រែន
វិវាទនៅក្នុងប្រទេសអ៊ុយក្រែន កើតឡើងដោយជនជាតិអ៊ុយក្រែនផ្ទាល់ ក្រោយពេលពលរដ្ឋនៅក្នុងតំបន់គ្រីមៀ ទទួលបានជោគជ័យក្នុងការផ្តាច់ខ្លួន ទៅចូលជាមួយរុស្ស៊ី ធ្វើឲ្យតំបន់ Donbass ដែលមានពលរដ្ឋនិយាយភាសារុស្ស៊ីភាគច្រើន ក៏កំពុងទាមទារផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ីផងដែរ។
វិវាទទាំងនោះហើយបានធ្វើឲ្យសង្គ្រាមវាយប្រហារកើតឡើងរវាង កម្លាំងទាហានរដ្ឋាភិបាល និងកម្លាំងប្រជាជននៅទីក្រុងDonbass ប្រទេសអ៊ុយក្រែន ។ ថ្នាក់ដឹកនាំនៅទីក្រុងDonbassបានស្នើដល់រុស្ស៊ីឲ្យជួយទប់ទល់ជាមួយទាហានរដ្ឋាភិបាលអ៊ុយក្រែន។ ទាំងនោះហើយបានធ្វើឲ្យរុស្ស៊ីបញ្ជូនទាហានជាច្រើនមកកាន់តំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ។
ស្ថានភាពទាំងនោះហើយបានធ្វើឲ្យប្រទេសលោកខាងលិច បារម្ភខ្លាចរុស្ស៊ីវាយប្រហារអ៊ុយក្រែន ធ្វើឲ្យសន្តិសុខនៅក្នុងតំបន់កាន់តែអាក្រក់ ហើយបើសង្គ្រាមកើតឡើង អាចបង្កឲ្យមានសង្គ្រាមបរមាណូ កើតឡើង។ ទាំងនោះហើយបានជាមេដឹកនាំជាច្រើននៅជុំវិញពិភពលោក ពិសេសគឺប្រមុខដឹកនាំនៅក្នុងតំបន់អឺរ៉ុប ទៅជួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន ក៏ដូចជាជួបតាមទូរស័ព្ទ ក្នុងគោលដៅបញ្ចៀស សង្គ្រាមកើតឡើង។ ទាំងនោះហើយបានធ្វើឲ្យឥទ្ធិពលរបស់ប្រធានាធិបតីពូទីន កាន់តែកើតឡើងនៅលើពិភពលោក។
ក្នុងពេលនេះដែរនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida អាចនឹងជួបពិភាក្សាគ្នា តាមប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅយប់ថ្ងៃ១៧ខែកុម្ភៈនេះតែម្តង ដោយប្រធានបទនៃកិច្ចសន្ទនា គឺទាក់ទងនឹងភាពតានតឹងនៅអ៊ុយក្រែន។
កាលពីថ្ងៃ១៦ខែកុម្ភៈ សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តលោកខាងលិច បានអះអាងថា ប្រទេសរុស្ស៉ីនៅតែកំពុងប្រមូលផ្តុំកម្លាំងយោធាដដែល នៅក្បែរព្រំប្រទល់ប្រទេសអ៊ុយក្រែន បើទោះបីជាទីក្រុងម៉ូស្គូបានប្រកាសថា កងទ័ពនិងសព្វាវុធ ដែលដាក់ពង្រាយសម្រាប់សមយុទ្ធយោធា ត្រូវបានចល័តចូលបន្ទាយវិញក៏ដោយ។
ជុំវិញភាពតានតឹងរវាងអ៊ុយក្រែននិងរុស្ស៉ី រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានថ្លែងថា ជប៉ុនកំពុងខិតខំព្យាយាមជំរុញឱ្យមាន ដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ប៉ុន្តែទីក្រុងតូក្យូអាចនឹងចាត់វិធានការប្រឆាំងលើរុស្ស៉ី ប្រសិនបើមានការឈ្លានពានលើអ៊ុយក្រែន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។