ក្រសួងសុខាភិបាល ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ជួស​ជំរុញ ជូន​ដល់​កុមារ​អាយុ ៦​ឆ្នាំ ដល់​អាយុ​ក្រោម ១២​ឆាំ្ន និង​កុមារ​អាយុ ៥​ឆាំ្ន

​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩)​បាន​ជូនដំណឹង​ថា គ​.​វ​.​ក​-១៩ នឹង​ផ្ដល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​កុមារ ដែលមាន​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​អាយុ​ក្រោម ១២​ឆ្នាំ និង​កុមារ​ដែលមាន​អាយុ ៥​ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​១ និង​ដូ​ស​ទី​២ រួចរាល់ ហើយ​មាន​គម្លាត​ចាប់ពី​៤​ខែ​ឡើង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​។​

​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដូ​ស​ទី​៣ ឬ​ជួស​ជំរុញ ជូន​ដល់​កូនចៅ​មន្ត្រីរាជការ​ថ្នាក់ជាតិ កូនចៅ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ថ្នាក់ជាតិ កូនចៅ​មន្ត្រី​អង្គការសហប្រជាជាតិ មន្ត្រី និង​បុគ្គលិក ស្ថានទូត​នានា មន្ត្រី និង​បុគ្គលិក អង្គការ​ជាតិ​-​អន្តរជាតិ អ្នកឧកញ៉ា លោក​ឧកញ៉ា និង​ឧកញ៉ា អាច​អញ្ជើញ​ទៅ ទទួលយក​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ដួស​ជំរុញ នៅតាម​បណ្តា​មន្ទីរពេទ្យ​ជាតិ​ទាំង​៦ ដូចជា​មន្ទីរពេទ្យ កាល់ម៉ែត – មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ចាប់ពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ចំពោះ​គ្រប់​កុមារ ដែលមាន​អាយុ​ចាប់ពី​៥​ឆ្នាំ ដល់​អាយុ​ក្រោម​១២​ឆ្នាំ ដែល​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដួស​ទី​៣ ឬ ដូ​ស​ជំរុញ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ ឯកសារ​មួយចំនួន​ដូចខាងក្រោម​៖ ប័ណ្ណ (​កាត​) ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឯកសារ​ដែល​ប្រើប្រាស់​ក្នុងការ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​១ និង​ប័ណ្ណសំគាល់ខ្លួន​មន្ត្រីរាជការ ឬ​ប័ណ្ណ​សំគាល់​មន្ត្រី​ជាប់កិច្ចសន្យា របស់​ឪពុកម្ដាយ (​ចំពោះ​កូនចៅ​មន្ត្រីរាជការ ថ្នាក់ជាតិ​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close