ថៃ ឆ្លងកូវីដ១៩ជាង ៤៥ម៉ឺននាក់ ត្រឹមដើមឆ្នាំ២០២២
តាំងពីដើមឆ្នាំ២០២២មក ថៃមានរកឃើញអ្នកកើតកូវីដ១៩ ថ្មីៗ ជាង៤៥ម៉ឺននាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៨ កុម្ភៈនេះ។
ក្រសួងសុខាភិបាលថៃបានអះអាងថា មានមនុស្ស៤៥១,០៤២នាក់បានឆ្លងកូវីដ១៩ ក្នុងប្រទេសចាប់តាំងពីថ្ងៃទី១ មករា ២០២២ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបាងកកប៉ុស្តិ៍។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ កុម្ភៈនេះ បានរាយកាណ៍ថា មានឆ្លងថ្មី ជាង១ម៉ឺន៨ពាន់នាក់ និងស្លាប់មនុស្ស ចំនួន២៧នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។