សត្វ​ល្មូ​ន ៤៩​ប្រភេទ ត្រូវបាន​រកឃើញ នៅ​ខេត្តកំពង់ធំ​

​កំពង់ធំ​៖ គម្រោង​រេ​ដ​បូក​ទំរីង នៃ​ខេត្តកំពង់ធំ សហការ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ បានធ្វើការ​សិក្សា​ពី​វត្តមាន​សត្វ​ល្មូ​ន នៅក្នុង​តំបន់​គម្រោង​ទាំងមូល ដោយ​លទ្ធផល​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សត្វ​ល្មូ​ន​ចំនួន ៤៩​ប្រភេទ (herpetofauna species) នៅក្នុង​តំបន់​អនុវត្ត​គម្រោង​។

​សូមជម្រាបថា កាលពីពេល​កន្លងមក ក្រុម​អ្នកស្រាវជ្រាវ​បាណកសត្វ​កម្ពុជា (Cambodian Entomology Initiatives) បានធ្វើការ​សិក្សា​ពី​វត្តមាន​សត្វល្អិត នៅក្នុង​តំបន់​គម្រោង​ទាំងមូល ដោយ​ប្រមូលបាន​សំណាក​សរុប​ចំនួន ១៥៨២ ស្មើនឹង ២៨៣​ប្រភេទ ដោយ​យោងតាម​លក្ខណៈ​រូបសាស្ត្រ​នៅក្នុង​តំបន់​អនុវត្ត​គម្រោង​។

​គម្រោង​នៃ​ការសិក្សា​ស្រាវ​ជ្រាច​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​សម្រាប់​ការផ្ទៀងផ្ទាត់​ឥណទាន​កាបូន​លើក​ទី​២ (Second Verification) របស់​គម្រោង​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close