ក្រសួងសុខាភិបាល ណែនាំបន្ថែម ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការទប់ស្កាត់វីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង នៅក្នុងសហគមន៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុងនៅក្នុងសហគមន៍។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តន៍វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ក្រសួងសុខាភិបាលសូមធ្វើការណែនាំបន្ថែម ជូនដល់សាធារណជននូវវិធានការសុខាភិបាលចាំបាច់ និងលក្ខខណ្ឌមួយចំនួន ដែលត្រូវគោរពប្រតិបត្តិឱ្យបានល្អ សម្រាប់បុគ្គលដែលមានវិជ្ជមានវីរុសកូវីដ-១៩ មានដូចខាងក្រោមនេះ៖
ក៖ ការធ្វើតេស្តរហ័ស ការដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាល និងទំនាក់ទំនងព័ត៌មាន
ខ៖ ការរក្សាអនាម័យ និងការចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន
គ៖ ការចូលរួមពនឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ
ឃ៖ ការជួបជុំដែលមានមនុស្សម្នាច្រើនកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។