ក្រសួងសុខាភិបាល ក្រើនរំលឹក អំពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ សម្រាប់​គ្រប់​ក្រុម​អាយុ​ចាប់ពី ៣​ឆ្នាំ​ឡើង

​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ ​បាន​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការ​ក្រើនរំលឹក ន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដួស​មូល​ដា្ឋ​ន ជួស​ទី​៣ ឬ​ជួស​ជំរុញ សម្រាប់​គប់​ក្រុម អាយុ​ចាប់ពី ៣​ឆ្នាំ​ឡើង​។​

​ក្រសួង​បាន​បញ្ជាក់ថា យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​គេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ន ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ក្នុង​ពិធី​សម្ពោធ​ស្ពាន ៧​កន្លែង​ក្នុង​ខេត្តក្រចេះ និង​ខេត្តព្រៃវែង និង​សារាចរ​ណែនាំ​លេខ​០២​ស​.​រ​. ចុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​វី​ស​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ គ​.​វ​.​ក​-១៩ សូម​ធ្វើការ​ក្រើនរំលឹក និង​អំពាវនាវ​យ៉ាងទទូច​សារជាថ្មី​ម្តងទៀត ដល់​កុមារ យុវវ័យ និង ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដួស​ទី​១ និង​ដួស​ទី​២ រួចរាល់ ឬ​បាន​ចាក់​វ៉ាក់សាំង​ច​ន​សុន និង​ច​ន​សុន មួយ​ដូ​សរួច ហើយ​មាន​គម្លាត​ចាប់ពី​៤​ខែ​ឡើង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ដួស​ទី​២ ឬ​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ច​ន​សុន និង​ច​ន​សុន មួយ​ដូ​សរួច សូម​រួសរាន់​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ឱ្យបាន​គ្រប់ៗ​គ្នា នៅតាម​មន្ទីរពេទ្យ​ជាតិ​- មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ឬ​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​រីដ​-១៩ ដែល​ស្ថិតនៅ​ជិត​ទី​សំណាក់​របស់​បងប្អូន និង​ក្មួយៗ​។

​សូម​អាណាព្យាបាល មាតាបិតា នាំ​កុមារ​អាយុ ចាប់ពី ៣​ឆ្នាំ ទៅ​ក្រោម ៥​ឆ្នាំ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស​មូលដ្ឋាន​ឱ្យបាន​គ្រប់ៗ​គ្នា​ចាប់ពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ​តទៅ និង​ការចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ដល់​កុមារ​ក្រុម​អាយុ ៥​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ​ឱ្យបាន​គ្រប់ៗ​គ្នា ផងដែរ ចាប់ពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល គ​..​ក​-១៩ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​កាលពី ( ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ និង​ដែលមាន​ការណែនាំ​ដោយឡែក​តាម​ខេត្ត​នីមួយៗ ពី​អនុគណៈកម្មការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​រាជធានី​-​ខេត្ត​ទាំង​២៥​។​

​ដើម្បី​ជំរុញ​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យបាន​លឿន​ឆាប់ បាន​ដល់​ទិសដៅ​នៃ​ក្រុម​អាយុ​នីមួយៗ គ​.​វ​.​ក​-១៩ សូម​ស្នើ ដល់​ឯកឧត្តម លោកជំទាវ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​រាជធានី​-​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ រួមទាំង​អាជ្ញាធរ មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​លើ​ការងារ​ជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ព្រមទាំង​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ​ដូចតទៅ​៖

– បន្ត​ជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​បន្ថែម​ពេលវេលា​នៃ​ការចាក់​វ៉ាក់សាំង​កូ​រីដ​-១៩ ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់ – សម្រាក ក៏ដូចជា​បន្ត​អប់រំ​ផ្សព្វផ្សាយ ចលនា កៀរគរ ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ និង​បន្ត​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ព្រមទាំង​ចាត់ចែង​យក​វ៉ាក់សាំង​ទៅ​ចាក់​ជូន​ដល់ទី​តាំង​ប្រជាពលរដ្ឋ​តាម​ភូមិ​-​ឃុំ តែម្តង​ក្នុងករណី​ពួកគាត់​មិនអាច មក​ទទួលយក​សេ​វ៉ា​ចាក់​វ៉ាក់សាំង​កូដ​-១៩ បាន​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង ដោយសារ​មូលហេតុ​ផ្សេងៗ​សមស្រប​។​

– ធ្វើ​បច្ចុប្បន្នភាព​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង​នៅតាម​ភូមិ​-​ឃុំ ឱ្យបាន​លឿន និង​រៀបចំ​ក្រុមគ្រូពេទ្យ​ចុះ​ចាក់​ដល់ទី​តាំង​ណា មួយ​ដែល​បាន​កៀរគរ​រួច​នោះ ដោយ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ក្នុងការ​កំណត់​ថ្ងៃ​ចុះ​ចាក់ឱ្យ​ច្បាស់លាស់ (​ដូចជា សាលារៀន រោងចក្រ​-​សហគ្រាស កន្លែង​បំពេញការងារ​ប្រមូលផ្ដុំ​ផ្សេងៗ​) ឬ​អាច​ទៅ​ចាក់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​សម្រាប់​ជន​ចាស់ ជរា និង​ជនពិការ ដែល​មិនអាច​មកកាន់​មូលដ្ឋាន​សុខាភិបាល ឬ​ទីតាំង​ចាក់​បាន​។​

​ត្រូវធ្វើ​ការតាមដាន​ល​ទ្ធ​ផល​ចាក់​វ៉ាក់សាំង​ជាប្រចាំ​ថ្ងៃ​នៅតាម​ខេត្ត​របស់ខ្លួន ហើយ​ត្រូវ​ជួយ​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធិភាព នូវ​រាល់​បាតុភាព​យឺតយ៉ាវ​នានា ដែល​អាច​កើតមាន​ជាយថាហេតុ សំដៅ​បង្កើន​នូវ​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង ល្បឿន​លឿន ដែល​អាចធ្វើ​ទៅបាន​។​

​ជាថ្មី​ម្តងទៀត – គ​.​វ​.​ក​-១៩ សូម​ស្នើឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​នៅ​ទូទាំងប្រទេស ចាត់ចែង​កៀរគរ ប្រជាជន​ដែល​ដល់​វេន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដួស​ទី​៣ ឬ​ដាស​ជំរុញ ហើយ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ដាស​ជំរុញ ក៏ដូចជា​អ្នក​ដែល​មិនទាន់បាន​បាក់​ដូ​ស​មូលដ្ឋាន ឬ​មិនទាន់បាន​ចាក់​ដួស​ទី​២ នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឱ្យមក ទទួលយក​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ វាក់​សាំង​កូ​វីដ​-១៩ ដួស​មូលដ្ឋាន ដូ​ស​ទី​៣ ឬ​ជួស​ជំរុញ នេះ​ឱ្យបាន​គ្រប់គ្នា និង​ឱ្យបាន​ឆាប់ រហ័ស​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ត​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​បង្កើន​ភាព​សុំ​សម្រាប់​បុគ្គល និង​សម្រាប់​សហគមន៍ ក្នុងការ​ការពារ និង​កាត់បន្ថយ​ភាព​វ៉ៃ​លុក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូ​មី​ក្រុង ដែល​កំពុង​ចរាចរ​យ៉ាង សកម្ម​នៅ​អំឡុងពេល​បច្ចុប្បន្ននេះ និង​ជួយសង្គ្រោះ​អាយុជីវិត (Vaccine Safe Life) បងប្អូន​កូនចៅ​យើង​ផងដែរ​។​

​ទន្ទឹមគ្នា​នេះដែរ គ​.​វ​.​ក​-១៩- សូម​គោរព​ជម្រាបជូន​ផងដែរ​ថា ទោះបីជា​បុគ្គល​ម្នាក់ៗ​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​រ៉ង​-១៩ រួចរាល់​ហើយ​ក្តី ក៏ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ “៣​ការពារ​» (​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​តម្លា​ត​សុវត្ថិភាព​បុគ្គល​ពី មួយ​ម៉ែត្រ កន្លះ​ឡើងទៅ​) និង «៣​កុំ​” (​កុំទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​) និង​បន្ត​រួមគ្នា​អនុវត្តតាម​យុទ្ធនាការ​ជាតិ​អប់រំ​ក្រោម​ប្រធានបទ “​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង ស​កូដ​-១៩- ក៏ដូចជា​គោរព​តាម​សេចក្ដីណែនាំ​ក្រើនរំលឹក​ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​ក្រសួងសុខាភិបាល ស្ដីពី​ការបន្ត ការការពារ​ការចម្លង​វីរុស​កូដ​-១៩ ជាពិសេស អូ​មី​ក្រុង ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស កូ​វីដ​-១៩ នៅក្នុង​សហគមន៍​នៃ​ប្រទេស កម្ពុជា និង​រក្សា​និរន្តរភាព​នៃ​ការរស់នៅ​ធម្មតា​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close