សមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបទីតាំងល្បែងអនឡាញ ២កន្លែង និងចាប់ខ្លួនមនុស្ស ១៧នាក់
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធឺណិតចំនួន ១៧នាក់ នៅ២កន្លែងផ្សេងគ្នា កាលពីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំង២ទីតាំងនេះ រួមមាន៖ គឺនៅផ្ទះលេខ៦៣ ផ្លូវលេខ៥៣ និងនៅផ្ទះលេខ៦៩ ផ្លូវលេខ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
ក្រោយប្រតិបត្តិការបង្ក្រាបរួច កម្លាំងប្រជាការពារខណ្ឌ បានបញ្ជូនអ្នកញៀនល្បែងទាំង ១៧នាក់ និងវត្ថុតាងបទល្មើសទាំងអស់ ទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។