ពលរដ្ឋអង់គ្លេសរស់នៅសេរីវិញហើយ ក្រោយរដ្ឋាភិបាលលុបច្បាប់រិតត្បិតទាំងឡាយទប់ស្កាត់កូវីដ១៩
នៅថ្ងៃទី ២១ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាស លុបរាល់វិធានការរិតត្បិតទប់ស្កាត់កូវិដ១៩ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ១៩ ។
ការប្រកាសរបស់នាយករដ្ឋមន្ត្រីបូរីសចនសិន ក្រោយមួយថ្ងៃដែលព្រះមហាក្សត្រីអាលីហ្សាប៊ែត ទីពីរ Elizabeth II ធ្វើតេស្តវិជ្ជមានកូវិដ១៩ ប៉ុន្តែមានកម្រិតស្រាលតែប៉ុណ្ណោះ មិនបង្កគ្រោះថ្នាក់នោះឡើយ។
គម្រោងបើកទ្វាររបស់អង់គ្លេស ត្រូវបានពិភាក្សាជាច្រើនសប្តាហ៍កន្លងមក ទើបសម្រេច ក្រោយករណីឆ្លងកូវីដ១៩ មានសញ្ញាថយចុះ។ អង់គ្លេសក្លាយទៅជាប្រទេសធំនៅតំបន់អឺរ៉ុប អនុញ្ញាតឲ្យអ្នកវិជ្ជមានកូវីដ១៩ ដើរហើយធម្មតា ទៅហាង ធ្វើដំណើរតាមរថយន្តក្រុង ទៅធ្វើការ ដុចជាអ្នកដទៃផ្សេងទៀត ។ សកម្មភាពខាងលើកើតឡើងក្រោយអង់គ្លេសចាក់វ៉ាក់សាំង បានជាង ៨១%ហើយ សម្រាប់ដូសជំរុញ។
ចំណែកនៅក្នុងទឹកដីអាមេរិកវិញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានករណីឆ្លងកូវីដ១៩ ធ្លាក់ចុះនៅសល់តែ ១៥,០៥៦នាក់ប៉ុណ្ណោះ ខណៈអ្នកជំងឺ ២៨២នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨០,០៨៧,៦១៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៥៩,៤១២នាក់ និងជាសះស្បើយឡើងសរុបជាង ៥១.៦៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងកាលពីចុងសប្តាហ៍មុននេះថា ការប្រភាពអាសន្ននៅទូទាំងប្រទេស ដែលត្រូវបានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 នឹងត្រូវបន្លាយពេលរហូតដល់ក្រោយថ្ងៃទី០១ ខែឧសភា ខាងមុខនេះ ដោយសារតែហានិភ័យសុខាភិបាល បង្កឡើងដោយជំងឺមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។