ក្រសួង​ធនធានទឹក​៖ ចាប់ពី​ថ្ងៃទី​២៣ ខែកុម្ភៈ​ដល់​ថ្ងៃទី​១ ខែមីនា​, ខេត្ត​មួយចំនួន​ចុះ​ត្រជាក់​ពី​កម្រិត ១៧-២០​អង្សា​សេ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៣ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ក្នុងអំឡុង​មួយ​សប្តាហ៍​នៃ​ការជូនដំណឹង​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ជើង (​ចិន​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-៣២ °C
* ថ្ងៃទី​២៣-២៤ ខែកុម្ភៈ នៅវេលា​ព្រឹក​បណ្តា​ខេត្ត​មួយចំនួន​មាន​ជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សី​តុ​ណ្ណ​ភាព​អាច​ចុះ​ត្រជាក់​ក្នុង​កម្រិត​ពី ១៨-២០°C ។​
* រីឯ​ភ្លៀង​អាចមាន​ក្នុង​កម្រិត​តិចតួច​តែប៉ុណ្ណោះ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២៣ oc
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-៣១ °C
* ថ្ងៃទី​២៣-២៤ ខែកុម្ភៈ នៅវេលា​ព្រឹក បណ្តា​ខេត្ត​មួយចំនួន​មាន​ជាអាទិ៍ ៖ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ក្នុង​កម្រិត​ពី​១៧-១៩ °C ។​
* រីឯ​ភ្លៀង អាចមាន​ក្នុង​កម្រិត​តិចតួច​តែប៉ុណ្ណោះ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-៣២ °C
* អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close