ខ្លាចជួបគ្រោះថ្នាក់ក្រុមហ៊ុនអាសចរណ៍បញ្ចៀការហោះហើរលើដែនអាកាសអ៊ុយក្រែន
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានក្រុមហ៊ុន Swiss Air Lines បានសម្រេច ផ្អាការហោះហើរទៅកាន់រដ្ឋធានី Kievចាប់ពីថ្ងៃទី២១ រហូតដល់បញ្ចប់ខែកុម្ភៈ។
កាលពីពីរថ្ងៃមុន ក្រសួងការបរទេសស្វិស បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែន ពិសេសគឺតមបន់ Donetsk និង Luhansk ដែលកំពុងតែប្រឈមមុខតានតឹងកាន់តែខ្លាំង ហើយទាហានអ៊ុយក្រែនកំពុងតែវាយប្រហារទៅលើទីតាំងមួយចំនួននៅក្នុងតំបន់នេះ។
កន្លងមកក្រុមហ៊ុនអាកាសចរណ៍អាំល្លឺម៉ង់ Lufhansa ព្រមទាំងក្រុមហ៊ុនផ្សេងទៀត ដូចជា Swiss, Brussels និង Austrian Airlinesក៏បានសម្រេចផ្អាកការហោះហើរឆ្លងកាត់ប្រទេសអ៊ុយក្រែនផងដែរ។
ការសម្រេចផ្អាកការហោះហើរឆ្លងកាត់ប្រទេសអ៊ុយក្រែន ក្រោយមានការវាយប្រហារគ្នា ប៉ុន្មានថ្ងៃចុងក្រោយនេះរវាងកម្លាំងទាហានក្រុមស្វ័យភាព និងទាហានរដ្ឋាភិបាលអ៊ុយក្រែន។ ជាមួយគ្នានេះដែរ បណ្តាប្រទេសលោកខាងលិចក៏បានចោទប្រកាន់រុស្ស៊ីថាបានត្រៀមលក្ខណបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនគញរប់ពេលវេលា ។ ទាហានរុស្ស៊ីជាច្រើនបានត្រៀមលក្ខណរួចរាល់សម្រាប់វាយប្រហាររងចាំតែបទបញ្ជាប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។