តម្លៃលក់រាយប្រេងឥន្ធនៈ ចុះថ្លៃ២៥០រៀលវិញ ប្រើប្រៀបធៀបនឹងតម្លៃលក់រាយប្រេងឥន្ធនៈកាលពី១៥ថ្ងៃមុន
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងតន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីទី1 ដល់ថ្ងៃ15ខែវិច្ឆិកាឆ្នាំ2018 នឹងត្រូវលក់ 4160៛/លីត សម្រាប់សាំងធម្មតា EA92 និង 4191៛/លីត សម្រាប់ប្រេងម៉ាស៊ូត។
ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន4សេន/លីត្រ។
ដូច្នេះថ្លៃលក់ប្រេងឥន្ធនៈ ចាប់ពីទី1ដល់ថ្ងៃ15ខែវិច្ឆិកាឆ្នាំ2018 នឹងត្រូវលក់ចុះមក 4000៛/លីត សម្រាប់សាំងធម្មតា EA92 និង4000៛/លីត សម្រាប់ប្រេងម៉ាស៊ូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។