កីឡា​ជិះសេះ​កម្ពុជា​ កំពុង​បោះជំហាន​ឆ្ពោះទៅរក​មេដាយមាស ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣

លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​បាន​ឡើ​ក​ឡើង​ក្រោយ បញ្ចប់​ការប្រកួត​កីឡា​ជិះសេះ​ផ្លោះ​របារ ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ កាលពី​ល្ងាច ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ក្លិប CCC រាជធានី​ភ្នំពេញ​ថា យើង​ពិតជា​រីករាយ ដែល​ការប្រកួត​ដ៏​សំខាន់​នេះ​ត្រូវ​បានរៀបចំ​ឡើងវិញ ក្រោយ​ស្ងប់​ស្ងាប់​ជំងឺ​កូ​វីដ​-១៩ ដែល​នេះ ជាការ​បោះជំហាន​ដ៏​ធំ​មួយ ដើម្បី​គោលដៅ​ឆ្ពោះទៅ​ស្វែងរក​មេដាយមាស ក្នុងឋានៈ​ជា ម្ចាស់ផ្ទះ ស៊ី​ហ្គ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោកស្រី​ប្រធាន​បន្ថែមថា ការប្រកួត​នេះ​ជាការ​ផ្តល់ឱកាស​ដល់​កីឡាករ​បាន​បញ្ចេញ សមត្ថភាព បន្ទាប់ពី​ការហ្វឹកហាត់​សេះ​ផង និង​ការហ្វឹកហាត់​របស់​កីឡាករ​ផង​។ ដូច្នេះ​នេះ​ជា ការប្រកួត ដើម្បី​ឱ្យមាន​ភាព​កាន់តែ​រឹងមាំ​នៅក្នុង​បច្ចេកទេស​ជិះសេះ​ផ្លោះ របារ​នេះ​។ វា​ពិតជា​លំបាក​ក្នុង​ការបញ្ជា​សេះ​ឱ្យ​លោត​ផ្លោះ​របារ កាន់តែ​ខ្ពស់​កាន់តែ​ពិបាក ជាពិសេស គឺ​កម្ពស់ ១,១០​ម៉ែត្រ​ជាដើម​។ អ្វីដែល​សំខាន់​ការបញ្ជា​សេះ​លោត​ផ្លោះ​របា រ​ក្រោម​១​ម៉ែត្រ ឬ​ទាប​ត្រឹម ៣០​សង់ទីម៉ែត្រ​ក៏​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ដែរ ដែល​កីឡាករ​ត្រូវតែ​ប្រើ ប្រាស់​បច្ចេកទេស​ជាមួយនឹង​អារម្មណ៍​ស្ងប់ស្ងាត់ ពីព្រោះ​ត្រូវ​លោត​ទាំង​សេះ និង​កីឡាករ​។ បើ​កីឡាករ​ប្រែប្រួល​ក្នុង​ចិត្ត ឬ​ប្រឹងប្រែង​ពេក នោះ​សេះ​ក៏​ប្រែប្រួល​ដូចគ្នា​និង​អាចមាន ការលំបាក​ដូចគ្នា ដូច្នេះ​វា​ត្រូវការ​ការហ្វឹកហាត់​សម្របសម្រួល​របស់​កីឡាករ​ជាមួយ​សេះ ឱ្យបាន​ល្អប្រសើរ​ផងដែរ​។​

​ចំពោះ​ការត្រៀម​កីឡាករ ត្រៀម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងឋានៈ​ជា ម្ចាស់ផ្ទះ​ដំបូង​នេះ គឺ​យើង​បាន​ត្រៀម​សម្រួច​គោលដៅ​របស់​យើង​ដែរ ទោះបីជា​វា​មានការ លំបាក​ក្តី ក៏​យើង​ជឿថា យើង​អាចធ្វើ​វា​បាន ដោយ​យើង​នឹង​យក​សេះ​របស់​យើង មក​លោត​ប្រកួត ដូច្នេះ​យើង​សង្ឃឹមថា ប្រភេទ​កីឡា​ជិះសេះ​កម្ពុជា​នឹង​អាច​ប្រជែង​បាន មេដាយមាស ដែល​យើង​កំពុង​សំឡឹងមើល​។ មេដាយ​កម្រិតណា​ក៏​ល្អ​ដែរ ប៉ុន្តែ​បើ​កម្ពុជា​ឈ្នះ​មេដាយមាស គឺជា​ក្តី​ប្រាថ្នា​ដ៏​ធំ​របស់​យើង​។​

​សម្រាប់​ការប្រកួត​ជិះសេះ​ផ្លោះ​របារ​នេះ​ត្រូវបាន​ចែកចេញជា​ពីរ​កម្រិត ដែល​ការ ប្រកួត​ក្មេងៗ​គឺជា​ការចូលរួម​រប​ស់​ប្រកួត ដើម្បី​គោលដៅ​បណ្តុះបណ្តាល​ថ្នាល​នៅក្នុង សហគមន៍ រីឯ​ការប្រកួត​កម្រិត​ខ្ពស់ គឺជា​កីឡាករ​ជម្រើសជាតិ​របស់​យើង ដែល​ទទួល​ការហ្វឹកហាត់​ដោយផ្ទាល់​ពី​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​។ ជាមួយគ្នានេះ សហព័ន្ធ​ក៏​កំពុងដំណើរការ​ការប្រកួត​វិញ្ញាសា​ចម្ងាយ​ឆ្ងាយ​មួយទៀត នៅ​រមណីយដ្ឋាន ដំណាក់​ដំរី ខេត្តកំពង់ស្ពឺ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤​នាក់​ផងដែរ​។​

​សូមបញ្ជាក់ថា ចំពោះ​ជ័យលាភី​នៃ​ការប្រកួត​កីឡា​ជិះសេះ​ផ្លោះ​របារ ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ ដែល​ប្រើប្រាស់​កញ្ចប់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ​រួម មាន​៖ ចំណាត់ថ្នាក់​លេខ​១ កីឡាករ គី​រី ចាន់​តុលា ជិះសេះ​ឈ្មោះ ព្រី​ន​សេស មកពី​សហព័ន្ធ កម្ពុជា​បង្ហាត់​ជិះសេះ​, លេខ​២ អ្នកអង្គម្ចាស់ នរោត្តម អ​ម្រិ​តា ជិះសេះ​ឈ្មោះ​ព្រី​ន​សេស​មក ពី​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​, លេខ​៣ កីឡាករ គ្រី សារឿន ជិះសេះ​ឈ្មោះ កាហ្វេ មកពី​ក្លិប​កីឡា​ជិះសេះ​នៅ​ប្រទេស​ថៃ និង​លេខ​៣​ស្ទួន កីឡាករ គង់ រតនៈ ជិះសេះ​ឈ្មោះ​កាហ្វេ មកពី​ក្លិប ស៊ី​.​ស៊ី​.​ស៊ី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close