រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​អនុវត្ត​វិធាន​សុខាភិបាល លើ​ក្រុមបាតុករ ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណា​ហ្គ វើ​ល​ដ៏​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ទាំងអស់​ជ្រាបថា ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​លដ៍ បានធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​ទីសាធារណៈ​ខុសពី​វិធាន​សុខាភិបាល ក៏ដូចជា​មិន​អនុវត្តតាម​ខ្លឹមសារ​សេចក្តី ជូនដំណឹង​ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃទី​៥-៦-៧ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​បាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​លដ៍ ចំនួន ៨៧៩​នាក់ បាន​ទៅយក​សំណាក​នៅ​មណ្ឌល​កោះ​ពេជ្រ និង​បាន​រកឃើញ​អ្នក​វិជ្ជមាន ជា​បន្តបន្ទាប់​ហើយ​ក្រុមគ្រូពេទ្យ បាន​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល និង តម្រូវឱ្យ​យក​សំណាក​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ បន្តទៀត​។ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានទទួល យក​សំណាក​ចំនួន ៥៥៧​នាក់ លើ​ចំនួន​សរុប ៨៧៩​នាក់ ដែល​បានមក​ធ្វើ​សំណាក​លើក​ទី​២ និង​បាន​រក ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន ៧២​នាក់​។ ក្រុមបាតុករ​ប្រមាណ​ជាង ៣០០​នាក់​ទៀត នៅ​មិនទាន់បាន ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ទៅយក សំណាក​នៅ​ទីតាំង​ដែល​បានកំណត់ ដែល​នេះ​បង្ហាញឱ្យឃើញ​ច្បាស់​ថា ក្រុមបាតុករ​ទាំងនោះ​ពុំបាន​អនុវត្ត តាម​វិធាន​សុខាភិបាល​ត្រឹមត្រូវ​ឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​គូសបញ្ជាក់ថា នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ រដ្ឋបាល​រាជធានី ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ស្ដីពី​ការមិន​អនុញ្ញាតឱ្យ​ធ្វើបាតុកម្ម​ខុសច្បាប់​របស់​ក្រុម​អតីត​បុគ្គលិក និង បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​លដ៍ នៅពេលដែល​មិនទាន់មាន​វិធាន​សុខាភិបាល​បញ្ជាក់ថា ក្រុមបាតុករ​ទាំង អស់នោះ ពុំមាន​វិជ្ជមាន​កូ​វីដ​-១៩ និង​តម្រូវឱ្យ​ក្រុមបាតុករ​ទាំងអស់​ទៅយក​សំណាក​ស្វែងរក​វីរុស​កូ​វីដ​-១៩ ព្រមទាំង​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល ព្រមទាំង​ណែនាំ​ឱ្យបំពេញ​នីតិវិធី​តាមច្បាប់ ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ប្រើប្រាស់​ទីកន្លែង​បញ្ចេញមតិ​ជា​សាធារណៈ (​ទីលាន​ប្រជាធិបតេយ្យ​)​។ បន្ថែម​ពីនេះ ក្រសួងសុខាភិបាល​ក៏​បានចេញ​សេចក្តីណែនាំ​លេខ ០៦៨ សខល ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ ស្តីពី​ការ​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស កូ​វីដ​-១៩ ជាពិសេស មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង នៅក្នុង​សហគមន៍ ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការធ្វើ​តេស្ត រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ រាល់​ការប្រមូលផ្ដុំ​ជួបជុំគ្នា​ក្នុងឱកាស​ផ្សេងៗ​។​

​ផ្ទុយទៅវិញ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុមបាតុករ​មិន​ត្រឹមតែ​មិន​អនុវត្តតាម​ការណែនាំ និង វិធាន​សុខាភិបាល​ផ្សេងៗ​ដែល​បាន​ដាក់ចេញ​ឡើយ ដោយ​ក្រុមបាតុករ​មួយចំនួន​នៅតែ​ចចេស​រឹងរូស ដោយ បាន​បន្តធ្វើ​ការជួបជុំ ប្រមូលផ្តុំ​យ៉ាង​គ​គ្លី​ន និង​អាណាធិបតេយ្យ​នៅតាម​ទីសាធារណៈ​ដោយ​មិន​អនុវត្តតាម នីតិវិធី​ច្បាប់​ជា​ធរមាន បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការកកស្ទះ ចរាចរណ៍ ពិសេស​អាច​បង្ក​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្មាន​ជម្រើស​អ្វី​ក្រៅពី​អនុវត្ត​វិធានការ​រដ្ឋបាល ដោយបាន​អញ្ជើញ​ក្រុមបាតុករ​ដែល បានមក​ប្រមូលផ្តុំ​ចំនួន ៦៤​នាក់ ទៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ផ្ទៀងផ្ទាត់​ពិនិត្យ​រក ឈ្មោះ​បាតុករ​ដែល​មិនទាន់បាន​យក​សំណាក​លើក​ទី​២ ទៅ​បន្តធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​ណែនាំ​ដល់ បាតុករ​ដែល​បាន​ប៉ះពាល់​គ្នា​ធ្វើតេស្ត​ជា​បន្តបន្ទាប់​តាម​វិធាន​សុខាភិបាល​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ វីរុស​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ចូលទៅក្នុង​សហគមន៍​កាន់តែ​កើនឡើង រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ក្រុមបាតុករ​ត្រូវ​ចូលរួម​សហការ​ជា ចាំបាច់​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ដូចជា​ក្រុមគ្រូពេទ្យ​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី និង​វិធាន​សុខាភិបាល ដើម្បី​ធានាបាន​នូវ​សុខភាព​សាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​ការរំខាន​ដល់​ការប្រកប​របរ​អាជីវ​កម្ម និង​កិច្ច ការងារ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដទៃទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close