មន្ត្រីជំនាញកូរ៉េខាងត្បូង ថា អូមីក្រុង មនុស្សស្លាប់តិចជាង ឌែលតា ជិត៧៥%
មន្ត្រីជំនាញកូរ៉េខាងត្បូងបានបង្ហាញការសិក្សាថា មនុស្សដែលឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង មានអត្រាស្លាប់ឬវិវឌ្ឍន៍ទៅធ្ងន់ធ្ងរ តិចជា ក្រុមអ្នកឆ្លងពពួកដែលតា ជិត៧៥ភាគរយ។
ការសិក្សារបស់ទីភ្នាក់ងារបង្ការនិងទប់ស្កាត់ជំងឹឆ្លង KDCA បានឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្នុងចំណោមអ្នកឆ្លងថ្មីៗ ប្រមាណ៦៧២០០នាក់ តាំងពីខែធ្នូមក បង្ហាញថា អត្រាអ្នកផ្ទុកអូមីក្រុង មានអាការៈធ្ងន់ ឬស្លាប់ ប្រមាណ០.៣៨ភាគរយ ឬ ០.១៨ភាគរយ បើធៀបនឹងអ្នកក្រុមអ្នកឆ្លងវីរុសបំប្លែងដែលតាវិញ គឺមាន ១.៤ភាគរយ ឬ ០.៧ភាគរយ។
ប្រភពបានបែងចែកបែបនេះ ដោយយោងតាមស្ថានភាពអ្នកជំងឺ នៅកន្លែងសម្រាកព្យាបាល។ ប្រមាណ៥៦ភាគរយ ក្នុងចំណោមមនុស្ស ១០៧៣នាក់ដែលបានស្លាប់ ក្នុងពេល៥សប្តាហ៍មកនេះ មានទាំងអ្នកមិនបានចាក់វ៉ាក់សាំង ឬ ទើបចាក់បាន១ដូស ខណៈដែលមនុស្សវ័យចាប់ពី៦០ឆ្នាំឡើង មានប្រមាណ៩៤ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។