រកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៥៥៨នាក់ ខណៈជាសះស្បើយ ៤២៨នាក់ និងមានអ្នកស្លាប់ ០១នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៥៥៨នាក់ ក្នុងនោះករណីនាំចូល ០៤នាក់ និងឆ្លងក្នុងសហគមន៍ ៥៥៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៤២៨នាក់ និងមានអ្នកស្លាប់ ០១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៨ពាន់ ១៣៣នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ១ពាន់ ៥៥៣នាក់, ស្លាប់សរុប ៣ពាន់ ០២៣នាក់។
គិតត្រឹមយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៤០១,៨៣៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២២៨,៧៣១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៣,០១៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១៧,៧៧៥នាក់
៤៖ អាយុ៥ឆ្នាំ ៣៣២,២២៩នាក់
៥៖ អាយុ៣ឆ្នាំ ដល់៥ឆ្នាំ ២១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។