រកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៦៦នាក់ ខណៈជាសះស្បើយ ៣២៤នាក់ និងមានអ្នកស្លាប់ ០៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៦៦នាក់ ក្នុងនោះករណីនាំចូល ១៦នាក់ និងឆ្លងក្នុងសហគមន៍ ៤៥០នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៣២៤នាក់ និងមានអ្នកស្លាប់ ០៣នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៨ពាន់ ៥៩៩នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ១ពាន់ ៨៧៧នាក់, ស្លាប់សរុប ៣ពាន់ ០២៦នាក់។
គិតត្រឹមយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៤៣៨,៩៤៨នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៣០,៩០២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៣,៤៩៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១៩,៤៧៣នាក់
៤៖ អាយុ៥ឆ្នាំ ៣៣៥,៣៥០នាក់
៥៖ អាយុ៣ឆ្នាំ ដល់៥ឆ្នាំ ២៩,៧២៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។