នៅ​ថៃ កុមារ​អាយុ​ក្រោម ៦​ឆ្នាំ ជាង​១០​ម៉ឺន​នាក់ បាន​ឆ្លង​កូ​វីដ និង​ស្លាប់ ២៩​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាសថា ចំនួន​កុមារ​អាយុ​៥​ឆ្នាំ​ចុះក្រោម​ឆ្លង​កូ​វីដ​១៩ ក្នុងប្រទេស មាន​ប្រមាណ​១០​ម៉ឺន​នាក់​ហើយ កើន​ខ្លាំង​ពេល​ចាប់ផ្តើម​មាន​កូ​វីដ​១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​។​

​ក្រសួង​ថា ចាប់តាំងពី​ការចាប់ផ្តើម​វាយ​លុយ​នៃ​អូ​មី​ក្រុង ពោលគឺ​កាលពី​ខែមករា ២០២២ កុមារ​ប្រមាណ​១០០០​នាក់​អាយុ​ក្រោម​៦​ឆ្នាំ​បាន​ឆ្លង​។ កាលពី​សប្តាហ៍​មុន មាន​កុមា​រវ័យ​ទាំងនេះ ប្រមាណ​៦០០០​នាក់​បាន​ឆ្លង​។​

​បើតាម​តួលេខ​ផ្លូវការ នៅ​ថៃ មាន​កុមារ ១០៧ ០៥៩​នាក់​បាន​ឆ្លង​កូ​វីដ ចាប់តាំងពី​ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៧ កុម្ភៈ ដែល​ស្មើនឹង​ប្រមាណ​៥​ភាគរយ​នៃ​អ្នក​កើត​កូ​វីដ​សរុប​នៅ​ថៃ ប្រមាណ​២​លាន​នាក់​។ ក្នុងនោះដែរ មាន​កុមារ ២៩​នាក់​បាន​ស្លាប់​ព្រោះ​ជំងឺ​នេះដែរ​។
​ប្រភព​បាន​បន្ថែមទៀត​ថា កុមារ​ភាគច្រើន​ឆ្លង​ពី​សមាជិក​ក្នុង​ក្រុមគ្រួសារ ដែល​បាន​ឆ្លង​ពី​ខាងក្រៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close